ជីវិតកម្សាន្ដ
នាឡិកាថ្លៃបំផុតរបស់សមាជិកគ្រួសារ David Beckham ទាំង ៥ នាក់
គេស្គាល់ David Beckham ថាជាអតីតកីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូបដែលមានទ្រព្យសម្បត្តិជាង ៤៥០ លានដុល្លារ ដូច្នេះសម្ភារៈនិយមថ្លៃៗគាត់ប្រាកដមានប្រើទាំងគ្រួសារជាមិនខាន ។ ខាងក្រោមនេះជានាឡិកាដៃថ្លៃៗបំផុតដែលគេសង្កេតឃើញសមាជិកគ្រួសារ David ធ្លាប់ពាក់ ៖
១. David Beckhem
David ជាទូតសុឆន្ទៈរបស់ Tudor និង Breitling មែន ប៉ុន្តែលោកក៏មាននាឡិកាដៃ Patek Philippe Grand Complications Celestial 6102P តម្លៃ ៣៧,៥០០០ ដុល្លារមួយ និង Rolex Daytona Rainbow តម្លៃជិត ១ លានដុល្លារមួយគ្រឿងដែរ ។
២. Brooklyn កូនប្រុសច្បង David
បើយោងតាមក្រុមហ៊ុនដេញថ្លៃ Christie’s បានឲ្យដឹងថា Brooklyn មាននាឡិកាដៃថ្លៃបំផុតតម្លៃជាង ៣៥ ម៉ឺនដុល្លារម៉ូដែល Patek Philippe Nautilus 5711/1R មិនឲ្យចាញ់ឪពុកទេ ។
៣. Romeo កូនប្រុសទីពីរ
Romeo ត្រូវគេសង្កេតឃើញថាពាក់នាឡិកាថ្លៃតាំងពីវ័យជំទង់មកម្ល៉េះ ហើយនាឡិកាដែលគួរឲ្យកត់សម្គាល់នោះគឺ Richard Mille RM010 មានតម្លៃរហូតដល់ ១៩៥,០០០ ដុល្លារ ។
៤. Victoria ភរិយា David
អ្នកស្រីមាននាឡិកាម៉ូដែល Patek Philippe Nautilus “Jumbo” តម្លៃ ១៦ ម៉ឺនដុល្លារធ្វើពីមាស 18K ហើយមានចំនួនត្រឹមតែ ១,៥០០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក ។
៥. Cruz កូនប្រុសទីបី
យោងទៅតាម Evening Standard បានឲ្យដឹងថា Cruz មាននាឡិកាម៉ាក Rolex Submariner Date តម្លៃជិត ៤ ម៉ឺនដុល្លារដែលជានាឡិកាធន់នឹងទឹកជម្រៅ ៣០០ ម៉ែត្រឯណោះ ។
៦. Nicola Peltz កូនប្រសារច្បង
Nicola ធ្លាប់បង្ហោះរូបជប់លៀងជាមួយ Selena Gomez ក្នុងគណនី Instagram ផ្ទាល់ខ្លួន នាងថតជាប់នាឡិកាដៃម៉ាក Cartier Panthèreតម្លៃ ២៤,៨០០ ដុល្លារមួយខ្សែ និងអាតូចមួយខ្សែទៀតតម្លៃ ១៩,៦០០ ដុល្លារ នេះបើយោងតាម Who What Wear ។
តាមពិតនាឡិកាដៃទាំងនោះមិនមែនជាការខ្ជះខ្ជាយប្រាក់ឥតប្រយោជន៍ទេ ម៉ូដែលខ្លះអាចទុកសម្រាប់ដេញថ្លៃនាពេលអនាគតក្រោមតម្លៃរាប់លានក៏ថាបាន ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ៧ ចំណុចនេះហើយ ធ្វើឲ្យនាឡិកា Rolex ថ្លៃជាងគេបំផុត
ចុចអាន ៖ កីឡាករបាល់ទាត់ ៨ រូប បង្អួតនាឡិកាដៃដាំពេជ្រ ក្នុងព្រឹត្តិការណ៍ World Cup នៅ កាតា
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង