Connect with us

ជីវិតកម្សាន្ដ

តុបតែងខ្លួនលើកនេះ Jisoo ទាក់ទាញចំណាប់អារម្មណ៍ ក្នុងកម្មវិធី Paris Fashion Week 2023

បានផុស

នៅ

នៅពេលដែល Jisoo សមាជិក BLACKPINK មានវត្តមាននៅក្នុងកម្មវិធី Dior នោះរាល់ការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាទស្សនិកជនបានងាកទៅរកតារា K-Pop នារីម្នាក់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលរួមកម្មវិធី Dior នៃព្រឹត្តិការណ៍បង្ហាញម៉ូដParis Fashion Week នេះ Jisoo សមាជិកក្រុម BLACK PINK បានបង្ហាញខ្លួនជាមួយនឹងរូបរាងថ្មីខុសប្លែកទាំងស្រុងរបស់នាង។ នៅពេលដែលនាងបង្ហាញខ្លួនភ្លាម Jisoo បានទាក់ទាញចាប់អារម្មណ៍គ្រប់ក្រសែភ្នែករបស់អ្នកកាសែត ជាមួយរ៉ូបពណ៌ស្វាយដ៏ស្រស់ស្អាត នឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ។ លើសពីនេះ ម៉ូដែលកាបូប Lady Dior ក៏ជាចំណុចលេចធ្លោដ៏ល្អឥតខ្ចោះសម្រាប់សំលៀកបំពាក់របស់តារាស្រី K-Pop ផងដែរ ។

ជាមួយគ្នានេះ ភ្លាមៗបន្ទាប់ពី Jisoo បានបង្ហាញខ្លួនរូបភាពរបស់នាង ត្រូវបានបង្ហោះអ្នកគាំទ្រប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា Twitter, Instagram ចែករំលែករូបថតនិង វីដេអូយ៉ាងឆាប់រហ័ស។ រូបភាពរបស់ Jisoo ក្នុងកម្មវិធីបង្ហាញម៉ូដ Dior បច្ចុប្បន្នគឺជាប្រធានបទដ៏លេចធ្លោបំផុតមួយនៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Jisoo ទើបតែបង្ហាញមុខនៅលើទស្សនាវដ្ដី Vogue France ដោយបានក្លាយជាតារា K-pop ដំបូងគេនៅលើក្របទស្សនាវដ្តីដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ។ ទន្ទឹមនឹងនោះ សំលៀកបំពាក់ក៏ដូចជាទស្សនាវដ្ដីត្រូវបានលក់ដាច់គ្មានសល់ក្រោយបានចេញផ្សាយ ៕

ប្រែសម្រូល៖នាងតូច

ចុចអាន៖អ្នកគាំទ្រ ៧ រូប ហ៊ានចាយប្រាក់ពាន់លានដុល្លារ វះកាត់ឲ្យដូចតារាខ្លួនស្រលាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម