ជីវិតកម្សាន្ដ
គឹម លីហ្សា បកស្រាយពាក់ព័ន្ធការរិះគន់លើមុខជំនួញសព្វថ្ងៃ
ក្រៅតែពីមមាញឹកអាជីពសិល្បៈ តារាសម្ដែងអ្នកនាង គឹម លីហ្សា មួយរយៈពេលប៉ុន្មានឆ្នាំនេះគឺពិតជាកាក់កបមែនទែនជាមួយការងាររកស៊ីផ្ទាល់ខ្លួន បន្ទាប់ពីជោគជ័យក្នុងមុខជំនួញជាច្រើន ជាពិសេសការបើកហាងលក់ម្ជូរ ក៏ដូចជាការលក់ផលិតផលផ្សេងៗទៀតជាដើម។
អំឡុងពេលកំពុងជោគជ័យលើអាជីពរកស៊ីផ្ទាល់ខ្លួននេះដែរ ស្រាប់តែមានការរិះគន់ពីសំណាក់បុគ្គលមួយចំនួនមកលើតារាស្រីអ្នកនាង គឹម លីហ្សា ខណៈមានខ្លះទៀតបានសួរសំនួរបែបបញ្ចើចបញ្ចើចំអកទៅលើតារាសម្ដែងរូបនេះទៀតផង។ ក្នុងនោះមានសំនួរថា តើរាល់ថ្ងៃនាងរកស៊ីរបរអ្វីឲ្យប្រាកដ បើពេលខ្លះឃើញលក់របស់នេះ ម្ដងលក់របស់នោះ?។ តើខ្មាសគេទេបើបែបនេះ?។
បកស្រាយការរិះគន់ ក៏ដូចជាឆ្លើយសំនួរខាងលើនេះ តារាសម្ដែង គឹម លីហ្សា បានថ្លែងប្រាប់ឲ្យដឹងថា “ខ្ញុំរកស៊ីសោះ រឿងអ្វីត្រូវខ្មាស? ហើយឈប់ឆ្ងល់ទៅ មុខរបរខ្ញុំមិនពិតប្រាកដទេ”។ គឹម លីហ្សា និយាយទៀតថា មានខ្លះទៀតក៏សួរថា តើចេះហត់ទេ បើមុខរបរច្រើនអ៊ីចឹង ហើយយកលុយទៅទុកណាអស់ បើប្រឹងម្ល៉ឹងៗ?។ ត្រង់ចំណុចនេះ គឹម លីហ្សា ឆ្លើយថា ខ្ញុំក៏ហត់ដូចគ្នា ប៉ុន្តែឱកាសនេះជាឱកាសរកលុយ ទោះខ្ញុំលក់របស់កំប៉ិកកំប៉ុកតូចធំក៏ដោយឲ្យតែថាលក់ដាច់គឺលក់ទាំងអស់។
អ្នកនាង គឹម លីហ្សា បន្តថា មូលហេតុដែលនាងខំប្រឹងរកស៊ីស្ទើររកពេលសម្រាកគ្មាន ក៏ព្រោះមិនចង់ទុកពេលឲ្យនៅទំនេរអត់ប្រយោជន៍ ឬដើរនិយាយដើមពីអ្នកដទៃឡើយ ទោះបីដឹងថាមុខរបរខ្លះបានចំណូលតិចតួចក៏ដោយ ក៏នៅតែខំប្រឹង ព្រោះវាសុទ្ធសឹងតែកើតចេញពីកម្លាំងញើសឈាមរបស់យើងដោយផ្ទាល់។ អ្នកនាងបន្ថែមថា បើសិនមិនខំប្រឹងតើមានលុយធ្លាក់មកពីលើមេឃឲ្យយើងទេគឺគ្មានទេ ដូច្នេះទោះបានចំណេញតិច ឬច្រើន សុទ្ធតែការខិតខំប្រឹងប្រែងដោយអំពើសុចរិតទាំងអស់៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក