ជីវិតកម្សាន្ដ
ឈុតសំពត់ខ្លីរបស់ Aum សាមញ្ញសោះ តែមានគេសរសើរថាស្អាតខ្លាំង
តារាសម្ដែងជួរមុខ Aum Patcharapa គ្រាន់តែស្លៀកសំពត់សាមញ្ញបង្ហោះលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនប៉ុណ្ណោះ តែទទួលការសរសើរពីសម្រស់ក្នុងវ័យ៤៤ឆ្នាំថា នាងស្អាតមិនលោះថ្ងៃ រាល់ពេលបង្ហាញខ្លួនជាសាធារៈឲ្យមហាជនបានឃើញ។
តាមរយៈរូបភាពមួយសន្លឹកដែលតារាស្រីរូបនេះបង្ហោះ គឺជាឱកាសពិសេសដើម្បីចែករំលែកសម្រាប់អ្នកគាំទ្ររឿងភាគទើបសម្ដែងជាមួយតារាប្រុស Kem Hussawee។ ទន្ទឹមនោះនោះដែរ Aum បានឈរអេនខ្លួនផ្អែកជញ្ជាំង និងបញ្ចេញទឹកមុខបែបសិចស៊ី ស្របពេលដែលឈុតលើខ្លួនស្លៀកសំពត់ខ្លី បែរទទួលការចាប់អារម្មណ៍ ពោលគឺមានអ្នកគាំទ្រសរសើរពីសម្រស់របស់នាងយ៉ាងភ្លូកទឹកភ្លូកដីទៅវិញ។
ជាការពិតណាស់ ក្រៅពីសម្រស់ចែងចាំងក្នុងឈុតយុវវ័យ Aum Patchrapa ក៏ទទួលបានការគាំទ្រដោយការចុចបេះដូងយ៉ាងច្រើនពីសំណាក់ហ្វេន ជាពិសេសមហាជនបានបញ្ចេញមតិស្របគ្នាថា មិនថាយ៉ាងណារាល់ឈុតដែលនាងស្លៀកមិនហឹរមិនសិចស៊ី គឺដូចមិនមែន Aum ឡើយ។ គ្រប់ឈុតកាយវិការ និងស្ទីលទឹកមុខ ពិតជាធ្វើឲ្យហ្វេនៗលង់នឹងនាងមិនខាន។ នេះគេហៅថា សម្រស់សាច់ចាំមិនព្រមទៅណាសោះ!
ទោះយ៉ាងណា នេះមិនមែនជាលើកដំបូងដែល Aum ថតរូបបញ្ចេញស្ទីលទឹកមុខសិចស៊ី ឬស្លៀកឈុតបែបនេះឡើយជាធម្មតាអ្នកគាំទ្ររបស់នាងតែងតែបានឃើញរូបភាពច្រើនសន្លឹកពីក្នុងអាងទឹកពេលរាត្រី ឬស្លៀកប៊ីគីនីបង្អួតភ្នែកទស្សនិកជនច្រើនដងហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Aum បញ្ចេញឈុតផ្អែមល្ហែមជាមួយតារាប្រុស Kem Hussawee
ចុចអាន៖គូស្នេហ៍ហៃសូបង្ហោះរូបមិត្តស្រី Mint Chalida អបអរខួបស្នេហ៍ ១១ ឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៩ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ