Connect with us

ជីវិតកម្សាន្ដ

តារា K-pop ៦ រូប នឹងចូលបម្រើយោធានៅឆ្នាំ ២០២៣

បានផុស

នៅ

បន្ទាប់ពីព័ត៌មានថ្មីៗអំពីក្រុម BTS ជ្រើសរើសចូលបម្រើយោធាជាកាតព្វកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ក៏មានការពិភាក្សាអំពីការចូលបម្រើកងទ័ពបានចាប់ផ្តើមនៅក្នុងប្រទេស ជាពិសេសនៅក្នុងឧស្សាហកម្មតារា K-pop ។ ពលរដ្ឋជាបុរសនៃប្រទេសកូរ៉េខាងត្បូងត្រូវតែ បំពេញកាតព្វកិច្ចយោធារហូតដល់ ២ ឆ្នាំ ដោយការចុះឈ្មោះមុនអាយុ ២៨ ឆ្នាំ ។

ខាងក្រោមនេះគឺជាតារា K-pop ទាំង ៦ នឹងត្រូវចូលបម្រើយោធានៅឆ្នាំ ២០២៣ ៖

១. S.Coups សមាជិក SEVENTEEN

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

S.Coups គឺជាសមាជិកតែងតែត្រូវបានចាត់ទុកថាជាអ្នកដឹកនាំដ៏ល្អបំផុតនៅក្នុងវិស័យ K-pop ក្រៅ ពីតួនាទីរបស់គាត់ជាអ្នកដឹកនាំក្រុម គាត់ក៏បានដឹកនាំក្រុមនេះនិងបានរួមចំណែក ទៅរកភាពជោគជ័យដ៏ធំធេង។ ជាពិសេសនៅឆ្នាំនេះ S.Coups មាន ២៨ ឆ្នាំនឹងត្រូវដល់វ័យចូលបម្រើលយោធា ។

២. Jeonghan សមាជិក SEVENTEEN

Jeonghan គឺជាសមាជិកទីពីរមានអាយុច្រើនជាងគេនៃក្រុម SEVENTEEN ដែលសមាជិករូបនេះក៏ធ្លាប់និពន្ធ បទចម្រៀងល្បីៗមួយចំនួនរបស់ក្រុម រួមមាន Don’t Wanna Cry និង Clap ។ ជាមួយគ្នានៅក្នុងឆ្នាំនេះ Jeonghan ក៏នឹងត្រូវដល់វ័យចូលបម្រើលយោធាដូចជាសមាជិក S.Coups ។

៣. Taeyong សមាជិក NCT

ក្នុងនាមជាសមាជិកវ័យចំណាស់ទីពីរនិងជាមេក្រុម Taeyong ក៏ធ្លាប់និពន្ធបទចម្រៀងល្បីៗជា​ច្រើន​ដែលបានផ្សព្វផ្សាយពាសពេញ NCT ។ លើសពីនេះ លោកបានចេញបទចម្រៀងជាច្រើនបទ និងសហការជាមួយសិល្បករ បង្កើតបទភ្លេងដ៏គួរឲ្យចាប់អារម្មណ៍។ ដោយឡែកនៅឆ្នាំនេះ Taeyong ក៏ឈានចូលដល់វ័យបម្រើលយោធាផងដែរ ។

៤ Bobby សមាជិក iKon

Bobby ដែលជាអ្នកនិពន្ធបទចម្រៀង និងជាអ្នករ៉េបនៃក្រុម iKon តារាចម្រៀងនិងអ្នកនិពន្ធបទចម្រៀងរូបនេះក៏បានចេញអាល់ប៊ុមទោលក្រោមផលិតកម្ម YG Entertainment ក្រៅពី EP ជាមួយ Mino របស់ Winner ដែលមានឈ្មោះថា The Mobb ។ នៅឆ្នាំ ២០២៣ តារាចម្រៀងនិងរ៉េបក៏ឈានចូលដល់វ័យបម្រើលយោធាដូចជាសមាជិកក្រុមផ្សេងទៀត។

៥. Song សមាជិក iKon

សមាជិក iKon ម្នាក់ទៀតដែលអាចចុះឈ្មោះនៅឆ្នាំ ២០២៣ គឺ Song ដែលអតីតគេស្គាល់ថា Yunhy ung (ឬ Yunhyeong) តារាចម្រៀងរូបនេះបានបង្ហាញខ្លួនដំបូងជាមួយ iKon ក្នុងឆ្នាំ ២០១៥ បន្ទាប់ពីប្រកួតប្រជែងក្នុងកម្មវិធី Mix and Match ។

៦. J-Hope សមាជិក BTS

J-Hope នឹងក្លាយជាសមាជិកទី ២ របស់ BTS ចូលបម្រើយោធា ដោយតារាចម្រៀងនិងរ៉េបរូបនេះបានដាក់ពាក្យស្នើសុំជាផ្លូវការដើម្បីបញ្ចប់ការពន្យារពេលនៃការចុះឈ្មោះចូលបម្រើការងារក្នុងបម្រើយោធារបស់លោក ។ ចំពោះកាលបរិច្ឆេទចុះឈ្មោះបម្រើលយោធាក៏ដូចជាព័ត៌មានផ្សេងទៀត ក្រុមហ៊ុននិងប្រកាសតាមក្រោយ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តុបតែងខ្លួនលើកនេះ Jisoo ទាក់ទាញចំណាប់អារម្មណ៍ ក្នុងកម្មវិធី Paris Fashion Week 2023

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម