Connect with us

ជីវិតកម្សាន្ដ

ទីភ្នាក់ងារពន្យល់មូលហេតុដែល Kim Tae Hee រងការចោទប្រកាន់​​ ពីបទបង់ពន្ធរាប់លាន

បានផុស

នៅ

ភ្នាក់ងារ Story J Company របស់តារាសម្ដែង Kim Tae Hee បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់​ពីមូលហេតុដែលតារាស្រីរូបនេះត្រូវបង់ពន្ធបន្ថែមយ៉ាងច្រើនសម្រាប់ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ០១ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា Kim Tae Hee បានឆ្លងកាត់ការត្រួតពិនិត្យ​យ៉ាងតឹងរ៉ឹង​សម្រាប់ប្រាក់ចំណូលជាប់ពន្ធរបស់នាងក្នុងឆ្នាំ ២០២២។ ក្រោយមក គេបានសន្និដ្ឋានថា​​ នាងនឹងត្រូវបង់ពន្ធយ៉ាងច្រើន ១០០ លានវ៉ុន។ ឥឡូវនេះ ជាការឆ្លើយតបទៅនឹងរបាយការណ៍ ក្រុមហ៊ុន Story J បានបកស្រាយថា អស់រយៈ​ពេលជា​ច្រើនឆ្នាំ​ហើយដែល Kim Tae Hee បានបង់ពន្ធនិងដាក់ពន្ធរបស់នាង​ដោយឧស្សាហ៍​ព្យាយាម និង​ស្មោះត្រង់។ ក្នុងឆ្នាំនេះនាងបានគោរពតាមបទប្បញ្ញត្តិដែលតាក់តែង​ឡើងដោយ​ពន្ធជាតិ សេវា និង​បង់​ពន្ធ​តម្រូវ​ការ​ទាំង​អស់​ទាន់​ពេលវេលា។

ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា កំហុសកើតឡើងដោយជៀស​មិនរួចជាលទ្ធផលនៃ​ការផ្លាស់ប្តូរពី​អតីតរបស់នាង​ទៅភ្នាក់ងារបច្ចុប្បន្នរបស់នាង ហើយបាននិយាយថា អតីតភ្នាក់ងាររបស់នាងបានចាត់ទុកប្រាក់ចំណូលដែលបានមកពីកិច្ចព្រមព្រៀង (ផ្សាយពាណិជ្ជកម្ម) របស់ Kim Tae Hee ជាប្រាក់ចំណូលតែមួយគត់របស់ Kim Tae Hee ។ ដោយសារតែជម្លោះផ្ទៃក្នុង ទើបធ្វើឲ្យមានការពន្យារពេលក្នុងការរាយការណ៍ពីប្រាក់ចំណូលទាំងនេះ។

ទោះយ៉ាងណាភាគីរបស់ Kim Tae Hee ក៏បានបន្ថែមទៀតថា “យើងសូមបញ្ជាក់ថា គ្មានសកម្មភាពអាម៉ាស់ណាមួយបានកើតឡើងក្នុងអំឡុងពេលដំណើរការសវនកម្មនោះទេ គ្រាន់តែថាតារាស្រីរូបនេះត្រូវបង់ពន្ធបន្ថែម ដែលនាងធ្វើដោយឧស្សាហ៍ព្យាយាម មិនបានគេចវេសដូចការលើកឡើង”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា K-pop ៦ រូប នឹងចូលបម្រើយោធានៅឆ្នាំ ២០២៣

ចុចអាន៖តុបតែងខ្លួនលើកនេះ Jisoo ទាក់ទាញចំណាប់អារម្មណ៍ ក្នុងកម្មវិធី Paris Fashion Week 2023

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មតិ (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ១៤ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ២០ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម