ជីវិតកម្សាន្ដ
ម៉ាដូណា មានទំនាក់ទំនងស្នេហាជាមួយគ្រូបង្វឹកប្រដាល់សាច់ដុំ អាយុក្មេងជាងនាង ៣៥ ឆ្នាំ
ប៉ុន្មានថ្ងៃបន្ទាប់ពីបែកគ្នាជាមួយតារាម៉ូដែលវ័យក្មេង Andrew Darnell ម៉ាដូណាត្រូវបានគេហទំព័រ Page Six រាយការណ៍ថា មានទំនាក់ទំនងជាមួយ Josh Popper ដែលជាគ្រូបង្វឹកប្រដាល់សាច់ដុំដែលមានអាយុតិចជាងនាង ៣៥ ឆ្នាំ ។
ប្រភពបានបន្តថា នៅថ្ងៃទីមួយនៃខែមីនា Josh Popper ត្រូវបានគេឃើញបង្រៀនកូនទាំង ៦ នាក់របស់ Madonna នៅបន្ទប់ហាត់ប្រាណឯកជនរបស់នាងក្នុងទីក្រុង Bredwinners (ញូវយ៉ក សហរដ្ឋអាមេរិក)។ ជាពិសេសនៅលើគណនីផ្ទាល់ខ្លួនរបស់នាង ក៏បានចែករំលែករូបថតជិតស្និទ្ធជាមួយគូស្នេហ៍របស់នាងផងដែរ។
នៅក្នុងរូបថតរួមគ្នា ម្ចាស់បទ Material Girl កំពុងតែឱបនិងថើបបុរសដែលជាគ្រូបង្វឹកប្រដាល់យ៉ាងស្និទ្ធស្នាលខ្លាំង ខណៈពេលដែលនាងចុចបបូរមាត់របស់នាងទល់នឹងស្មារបស់ Josh Popper។ ជាមួយគ្នា Josh Popper មានអាយុ ២៩ ឆ្នាំ ធ្លាប់លេងបាល់ឱបមុនពេលងាកមកជាអ្នកប្រដាល់។ ក្រៅពីនេះលោកធ្លាប់ធ្វើការជាអ្នកលក់ធានារ៉ាប់រងនៅទីក្រុងញូវយ៉ក និងប្រមូលទុនដើម្បីបើកមជ្ឈមណ្ឌលប្រដាល់នៅឆ្នាំ ២០១៩ ។ ថ្មីៗនេះ Josh Popper សាធារ ណជនកាន់តែស្គាល់ពេលបង្ហាញខ្លួន ជាមួយ Sam Feher ក្នុងវគ្គ ២ នៃកម្មវិធី Summer House ។
យ៉ាងណាមិញ មុនពេល Josh Popper ម៉ាដូណាមានទំនាក់ទំនង ៥ ខែជាមួយតារាម៉ូដែលវ័យក្មេង Andrew Darnell អ្នកទាំងពីរបានបែកគ្នាដោយមានហេតុផលចោទថា Darnell មានមិត្តស្រីថ្មី។ លើសពីនេះតារាចម្រៀងប៉ុបមានប្រវត្តិស្នេហ៍ប្រុសសង្ហា ក្មេងប្រុសមានសាច់ដុំ ដូចជា Kevin Sampaio, Timor Steffens, Brahim Zaibat, Jesus Luz, Dennis Rodman… មានអាយុតិចជាងនាង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាហូលីវូដ ៦ រូប ធ្លាប់រៀបការយ៉ាងតិចបីដងក្នុងមួយជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ