Connect with us

ជីវិតកម្សាន្ដ

វីរៈ និច្ច បញ្ជាក់ភេទកូនក្នុងផ្ទៃ ខណៈកៀកថ្ងៃសម្រាល

បានផុស

នៅ

តារា​ចម្រៀង​វ័យក្មេង​អ្នកនាង វីរៈ និច្ច បន្ទាប់ពី​ដឹក​ដៃ​ស្វាមី​ចូល​រោងការ​តាម​ប្រពៃណី​កាលពី​អំឡុង​ខែ​តុលា ឆ្នាំ ២០២១ បាន​រយៈពេល​ខ្លី នាង​ក៏​ប្រកាស​ដំណឹង​ដ៏​រំភើប និង​សប្បាយចិត្ត ក្រោយពេល​ដឹង​ថា ខ្លួន​មាន​ផ្ទៃពោះ​(​កូនភ្លោះ​)​ជាង ១ ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុង​កាលណោះ​ក្រោយ​ពេល​ប្រកាស​ដំណឹង​នោះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​តារា​ចម្រៀង​អ្នកនាង វីរៈ និច្ច បាន​ទម្លាយ​ជាថ្មី​នូវ​ព័ត៌មាន​ដ៏​តក់ស្លុត និង​រន្ធត់​ចិត្តខ្លាំង គឺ​កូន​ក្នុង​ផ្ទៃ​របស់​នាង​ដែល​ភ្លោះ​នោះ​មិនបាន​នៅ​ជាមួយ​នាង​ទៀត​ឡើយ ពោល​គឺ​ខូច​បាត់​ទៅ​ហើយ។ ប៉ុន្តែ​ទោះបី​យ៉ាងណា​ពេលនេះ វីរៈ និច្ច កំពុង​ពពោះ​កូន​ទី ២ នៅ​ក្នុង​ផ្ទៃ​ដោយ​មាន​សុខភាព​ល្អ។

គិត​រហូត​មក​ដល់​ពេលនេះ វីរៈ និច្ច កំពុង​ពពោះ​បាន​រយៈពេល ៧ ខែ​ហើយ ខណៈ​សម្រស់​របស់​នាង​នៅតែ​ស្រស់​ស្អាត​ដដែល។ ថ្មីៗ​នេះ​ដែរ អ្នកនាង វីរៈ និច្ច បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​លើ​បណ្ដាញ​សង្គម​ដោយ​បង្ហាញ​សម្រស់​ក្បាលពោះ​ឡើង​ខ្ទាត ហើយ​ពោល​ពាក្យ​ថា «​ក្ដី​សុខ​ម៉ាក់ៗ​នៅ​ផ្ទះ​»។ បន្ថែម​លើ​នេះ វីរៈ និច្ច ប្រាប់​ថា «​អូន​បាន ៧ ខែ​ហើយ​អ៊ំៗ​ពូ​មីង​»។

បន្ទាប់ពី​ឃើញ​ការ​បង្ហោះ​របស់​តារា​ចម្រៀង វីរៈ និច្ច ខាង​លើ​នេះ ក៏​មាន​សំនួរ​ជាច្រើន​បាន​សួរនាំ​នាង​ចង់​ដឹង​ពី​ពេលវេលា​សម្រាល និង​ភេទ​កូន​ក្នុង​ផ្ទៃ​របស់​តារា​ស្រី​រូប​នេះ​ថា ជា​ប្រុស ឬ​ស្រី​?។ សំនួរ​នេះ​ត្រូវ​បាន វីរៈ និច្ច ឆ្លើយ​ប្រាប់​ឲ្យ​ដឹង​ដោយ​គ្មាន​ការ​លាក់លៀម​ថា សម្រាប់​កូន​ក្នុង​ផ្ទៃ​នោះ​គឺជា​«​កូនប្រុស​»។ ចំណែក​ពេលវេលា​សម្រាល​គឺ​អំឡុង​ខែ​ឧសភា ឆ្នាំ ២០២៣ ឆាប់ៗ​ខាងមុខនេះ។

គួរ​រម្លឹក​ថា តារា​ចម្រៀង វីរៈ និច្ច ដែល​គេ​ស្គាល់​ថា ជា​ក្មួយ​ស្រី​តារា​ចម្រៀង​លោក ខាន់​ជេ​ម​ស៍ បាន​សម្រេច​បញ្ចប់​ភាព​នៅ​លីវ​តាមរយៈ​ការ​ដឹក​ដៃ​លោក ខៀវ ពេជ្រ រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី កាលពី​ថ្ងៃ​ទី ១៦ ខែ​តុលា ឆ្នាំ ២០២១ កន្លង​ទៅ ដោយ​អញ្ជើញ​ភ្ញៀវ​យ៉ាង​ច្រើន​កុះករ​ចូលរួម​អបអរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម២ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៤ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម