ជីវិតកម្សាន្ដ
ចំណងស្នេហ៍១១ឆ្នាំរបស់ យ៉ាន់ ស្រីពេជ្រ ត្រូវបានបញ្ចប់ដោយសារមានជនទី៣
ទីបំផុតចំណងស្នេហាជាប្តីប្រពន្ធរវាងតារាសម្តែង និងម៉ូដែល អ្នកនាង យ៉ាន់ ស្រីពេជ្រ និងស្វាមីពេលនេះ បានឈានដល់ផ្លូវបែកបាក់គ្នាហើយ ខណៈដែលការរស់នៅសាងសុភមង្គលគ្រួសារ គឺពុំមានការចុះសម្រុងនឹងគ្នាដូចគ្រាសាងសេ្នហ៍ដំបូង។ ការបែកបាក់គ្នារហូតឈានដល់ការលែងលះនេះ ផ្តើមឡើងដោយហេតុផលមានជនទី៣ ចូលមកជ្រៀតជ្រែកបេះដូង។

បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់តារាស្រីអ្នកនាង យ៉ាន់ ស្រីពេជ្រ បានលើកឡើងថា ចំណងស្នេហា ដែលបានសាងរួមគ្នាមានរយៈពេល៣ឆ្នាំមកនោះ ឥឡូវត្រូវបានប្រេះឆា(លែងលះ)គ្នាដែលបន្សល់ទុកត្រឹមអនុស្សាវរីយ៍ជាច្រើនជាមួយនឹងភាពឈឺចាប់ ផងដែរ។ នាងថា ការសម្រេចចិត្តលែងលះគ្នារវាងនាងនិងស្វាមីនោះ ផ្តើមចេញពីហេតុផលតែម្យ៉ាងគត់ គឺភាពមិនស្មោះត្រង់លួចលាក់ផិតក្បត់ពីសំណាក់ប្តីខ្លួន។ ដោយឡែកបើសង្កេតឃើញ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនអ្នកនាង យ៉ាន់ ស្រីពេជ្រ ក៏បានរៀបរាប់ប្រាប់ពីរឿងរ៉ាវនៃដំណើរជីវិតស្នេហា ដែលដើរដល់ផ្លូវបញ្ចប់បែបនេះថា ពេលវេលារយៈពេល១១ឆ្នាំ ដែលយើងបានជួបគ្នាបានស្រលាញ់គ្នាកាន់ដៃគ្នាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តែពេលនេះវាបានចប់សព្វគ្រប់អស់ហើយ ជួបគ្នាធ្វើអ្វីបើគង់និងមានថ្ងៃនេះ។ អ្វីដែលខ្ញុំស្អប់បំផុត គឺការបែកបាក់គ្នា ខ្ញុំបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយ ដើម្បីតែគ្រួសារមួយនេះ និងមិនចង់ឲ្យកូនខ្ញុំកំព្រាឪពុកដូចខ្ញុំទៀត តែអ្វីដែរខ្ញុំទទួលបានមកវិញ គឺមានតែភាពផិតក្បត់លួចលាក់។



យ៉ាន់ ស្រីពេជ្រ បានបន្តទៀតថា ផ្លូវមួយនេះ គាត់ជាអ្នកជ្រើសរើស ពាក្យសុំទោសមួយម៉ាត់វាមិនអាចកែប្រែអ្វីបានទៀតទេ គ្រប់យ៉ាងវាហួសពេលអស់ហើយ បងបានសម្រេចចិត្តក្បត់ខ្ញុំរួចទៅហើយ ថែមទាំងធ្វើឲ្យស្រីម្នាក់នោះមានកូនជាមួយបងថែមទៀត តើបងគិតថា វាជារឿងលេងសើចមែនទេ ពាក្យសុំទោសវាមិនអាចលុបលាងកំហុស និងការឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ដែរបងបានធ្វើមកលើខ្ញុំបានទេ ហើយគ្រួសារមួយនេះ គឺបងជាអ្នកបំផ្លាញវាដោយផ្ទាល់ដៃរបស់បងអញ្ចឹងហើយបងមិនបាច់ស្តាយក្រោយទៀតទេ បងទៅចុះទៅនៅជាមួយគេឲ្យមានក្តីសុខចុះកុំបារម្ភ កូនស្រីយើងមួយខ្ញុំនិងមើលថែគាត់ឲ្យបានល្អបំផុតដោយដៃរបស់ខ្ញុំផ្ទាល់ ហើយក៏សុំផ្តាំទៅស្រីម្នាក់នោះ ដែលព្យាយាមមកបំផ្លាញគ្រួសារគេទាំងដឹងថា គេមានប្រពន្ធមានកូនហើយនៅតែទុកកូន ដើម្បីបញ្ឈឺចិត្តប្រពន្ធគេនិងទាក់ប្តីគេចង់ឲ្យគ្រួសារគេបែកបាក់គ្នានោះ។


ពេលនេះ នាងបានដូចចិត្តហើយតែកុំភ្លេចថា កម្មពារវាមានពិតណានាងសាងអ្វីដាក់ខ្ញុំ និង គ្រួសារខ្ញុំកម្មពារនោះនាងអ្នកទទួលយកចុះ ថ្ងៃនេះនាងអាចសប្បាយនៅពេលដែលឃើញខ្ញុំយំ តែថ្ងៃក្រោយអាចជាវេនរបស់នាងក៏ថា បានខ្ញុំស្លូតណាស់មិនធ្វើអ្វីនាងទេ ព្រោះខ្ញុំមានតម្លៃជាមនុស្សហើយនេះ ក៏ជាសារផ្តាំទៅមនុស្សប្រុសទាំងទ្បាយដែរ មានប្រពន្ធហើយមុននិងចង់យកស្រីក្រៅមកលេងសើច ត្រូវគិតឲ្យបានច្បាស់ថាតើវាអាចបំផ្លាញគ្រួសារយើងដែរឬអត់? កុំឲ្យមានវិបត្តិសារីដោយសារតែការលេងសើចរបស់យើង ព្រោះវាអាចធ្វើឲ្យយើងបាត់បង់គ្រប់យ៉ាងក៏ថា បាននៅថ្ងៃណាមួយ។ សម្តីរបស់តារាស្រីអ្នកនាង យ៉ាន់ ស្រីពេជ្រ បន្ថែម៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ “បែបណាទើបល្អ?” ប្រើពេលជាង១ឆ្នាំដើម្បីសរសេរ ផ្ដើមចេញពីពិសោធន៍ធ្លាប់ជួបបញ្ហារបស់អ្នកនិពន្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៤ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ