ជីវិតកម្សាន្ដ
Hailey មានអ្នកតាមដានក្លែងក្លាយលើ IG ច្រើនជាង Kylie Jenner និង Selena ខណៈកំពុងមានរឿងដៀមដាមគ្នា
រឿងទាំងអស់ចាប់ផ្ដើមបន្ទាប់ពី Selena Gomez បង្ហោះវីដេអូម៉ូដរោមចិញ្ចើម ហើយ Kylie Jenner និង Hailey Bieber ក៏បង្ហោះរូបរោមចិញ្ចើមភ្ជាប់ជាមួយសារដែលធ្វើឲ្យអ្នកតាមដានសន្និដ្ឋានថាពួកគេដៀមដាមដាក់ Selena ច្បាស់ណាស់ ។


អ្នកគាំទ្រ Selena នាំគ្នា unfollow IG របស់ Kylie និង Hailey រាប់លាននាក់បណ្ដាលឲ្យមហាសេដ្ឋីវ័យក្មេង Kylie ធ្លាក់ចំនួនអ្នកតាមដានមកក្រោម Selena វិញ ។

បច្ចុប្បន្ន Selena មានអ្នកតាមដាន ៣៩១ លាននាក់ ប៉ុន្តែអ្នកតាមដានក្លែងក្លាយមានត្រឹមតែ ២៥,២៧ ភាគរយប៉ុណ្ណោះ ឬស្មើនឹង ៩៨,៣៧៦,១១០ លាននាក់ ចំណែក Kylie វិញធ្លាប់មានអ្នកតាមដាន ៣៨០ លាននាក់ ឥលូវនេះនាងធ្លាក់លេខសល់ត្រឹមតែ ៣៧៩ លាននាក់ ហើយ Followers ក្លែងក្លាយរបស់នាងមាន ២៦,៤៦ ភាគរយគឺច្រើនជាង Selena ទៅទៀត ។

អ្នកស្រី Hailey ភរិយា Justin Bieber មានអ្នកតាមដានតិចជាងគេ មិនមានន័យថានាងអត់ Followers ក្លែងក្លាយទេ ការពិត Hailey មានអ្នកតាមដានក្លែងក្លាយដល់ទៅ ២៩,៦២ ភាគរយឯណោះ ឬស្មើនឹង ១៤,៩៨៧,៧២០ នាក់នៃចំនួនសរុប ៤៩,៨ លាននាក់ ។

ទោះអ្នកទាំងបីព្យាយាមបកស្រាយពីការយល់ច្រឡំយ៉ាងណាក៏ដោយ មហាជនហាក់ដូចជាមិនបន្ធូរដៃដល់ Kylie និង Hailey សោះ សូម្បីតែផលិតផលដែលពួកគេលក់ក៏អ្នកគាំទ្រប្រកាសឈប់ទិញប្រើដែរថែមទាំងលើកម៉ាក Rare Beauty របស់ Selena ឲ្យលេចធ្លោជាងទៀតផង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ Selena ទម្លាក់ Kylie ក្លាយជាតារាស្រីមានអ្នកតាមដាន IG ច្រើនជាងគេលើលោក

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច