ជីវិតកម្សាន្ដ
អ្នកគាំទ្រប្រតិកម្ម ក្រោយឃើញតម្លៃសំបុត្រប្រគំតន្ត្រី BLACKPINK លើក ២ នៅប្រទេសថៃ
ក្រុមចម្រៀង BLACKPINK កំពុងរៀបចំការប្រគំតន្ត្រីជាលើកទីពីរនៅប្រទេសថៃ ក៏ប៉ុន្តែអ្នកគាំទ្រមិនពេញចិត្តនឹងដំណឹងនេះទេ បន្ទាប់ពីឃើញតម្លៃសំបុត្រចូលរួមការប្រគំតន្ត្រីនេះមានតម្លៃកើនឡើងខ្លាំងលើសកាលលើកទីមួយទៅទៀត។

ថ្មីៗនេះ YG Entertainment បានប្រកាសថា BLACKPINK នឹងត្រលប់មកប្រគំតន្ត្រីនៅទីក្រុងបាងកក ប្រទេស ថៃ សម្រាប់ការប្រគំតន្ត្រីដ៏ធំសម្រាប់ដំណើរទេសចរណ៍ពិភពលោក ‘BORN PINK’ របស់ពួកគេ។ តម្លៃសំបុត្រ VIP សម្រាប់ការប្រគំតន្ត្រីថ្មីគឺមានតម្លៃប្រហែល ៤៥០ ដុល្លារ ខណៈដែលសំបុត្រសម្រាប់ថោកបំផុតមានតម្លៃ ៨០ ដុល្លារ ។ នេះជាការកើនឡើងយ៉ាងខ្លាំងពី តម្លៃសំបុត្រក្នុង ការប្រគំតន្ត្រីនៅខែមករារបស់ពួកគេដែលមានតម្លៃពី ៥៧ ដុល្លារ ដល់ ២៧៦ ដុល្លារ ។

ជាងនេះទៅទៀត បើទោះបីជាតម្លៃខ្ពស់ក៏ដោយ ក៏មិនមានអត្ថប្រយោជន៍អ្វីបន្ថែមទេបើធៀបនឹងការប្រគំតន្ត្រីនៅទីក្រុងបាងកកកាលពីមុនរបស់ BLACKPINK លើកលែងតែកន្លែងអង្គុយជំនួសការឈរ។ ទន្ទឹមនឹងនេះ ម្ចាស់សំបុត្រ VIP ប្រគំតន្ត្រី BLACKPINK ផ្សេងទៀតនៅអឺរ៉ុបអាចជួបនិងឃើញ BLACKPINK ដោយផ្ទាល់បន្ទាប់ពីបញ្ចប់ការប្រគុំតន្ត្រី ។

លើសពីនេះទៅទៀត កន្លែងសម្រាប់ការប្រគំតន្ត្រីរបស់ BLACKPINK លើកទីពីរនៅក្នុងប្រទេសថៃ គឺនៅពហុកីឡដ្ឋានជាតិ Rajamangala ដែលស្ថិតនៅខាងក្រៅកណ្តាលទីក្រុង និងអាចសមត្ថភាពផ្ទុកមនុស្សបានដល់ទៅចំនួន ៥១ ពាន់នាក់ឯណោះ ៕
ប្រែសម្រួល៖នាងតូច

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ