Connect with us

ជីវិតកម្សាន្ដ

Selena Gomez ត្រលប់មកប្រើប្រាស់បណ្តាញសង្គមវិញ ក្រោយប្រកាសផ្អាកមួយសប្ដាហ៍

បានផុស

នៅ

តារាចម្រៀងនិងសម្តែង Selena Gomez បានវិលត្រលប់មកប្រើប្រាស់បណ្ដាញសង្គមវិញ បន្ទាប់ពីប្រកាសផ្អាកមួយសប្តាហ៍ ខណៈចំពេលដែលភាពចម្រូងចម្រាសមិនទាន់ស្ងប់ស្ងាត់ជាមួយ Hailey Bieber និង Kylie Jenner ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយប្រកាសនៅឆ្ងាយពីបណ្ដាញសង្គមមួយសប្ដាហ៍ Selena Gomez បានត្រឡប់មកវិញហើយ បង្ហោះរូបថតស៊េរីថ្មីរបស់នាង រូបភាពទាំងនេះបានបង្ហាញដំណើរនេសាទរបស់នាងជាមួយឪពុកចុង និងប្អូនស្រីអាយុ ៩ ឆ្នាំ។ មុននឹងបង្ហោះរូបភាព Selena បានប្រកាសឈប់ប្រើប្រាស់ពីបណ្តាញសង្គម ព្រោះតែរឿងអាស្រូវពាក់ព័ន្ធនឹង Hailey ភរិយារបស់ Justin Bieber និង Kylie Jenner ។

ជាពិសេស Selena ត្រូវបាន Kylie Jenner និង Hailey Bieber បង្ហោះវីដេអូដៀមដាមដាក់នាងយ៉ាងខ្លាំង បន្ទាប់ពីតារា Disney បានបង្ហោះវីដេអូដែលនិយាយបាននិយាយចិញ្ចើមរបស់នាង។ ប៉ុន្មានម៉ោងក្រោយមក Kylie Jenner ក៏ដូចជាភរិយារបស់ Justin Bieber បានបង្ហោះរូបថតរោមចិញ្ចើម ភ្ជាប់ជាមួយសារដែលធ្វើឲ្យអ្នកតាមដានសន្និដ្ឋានថាពួកគេកំពុងដៀមដាមដាក់គ្នា ។

ជាក់ស្តែង ចាប់តាំងពីពេលនោះមក អ្នកគាំទ្រ Selena នាំគ្នា unfollow IG របស់ Kylie និង Hailey រាប់លាននាក់បណ្ដាលឲ្យមហាសេដ្ឋីវ័យក្មេង Kylie ធ្លាក់ចំនួនអ្នកតាមដានមកក្រោម Selena វិញ ។ នៅពេលនេះ Selena Gomez ត្រូវបានទស្សនិកជនភាគច្រើនចេញមុខការពារ ខណៈទាំង Hailey និង Kylie Jenner រងការរិះគន់អាកប្បកិរិយារបស់ពួកគេទៅលើតារាសម្តែង/តារាចម្រៀងរូបនេះ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Hailey មានអ្នកតាមដានក្លែងក្លាយលើ IG ច្រើនជាង Kylie Jenner និង Selena ខណៈកំពុងមានរឿងដៀមដាមគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

តំបន់អង្គរ
ព័ត៌មានជាតិ១ នាទីute មុន

អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នា​តាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើង​មាឃ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៥៥ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

Sokha Hotels

ព័ត៌មានពេញនិយម