ជីវិតកម្សាន្ដ
ប៉ូលិសចាប់បានជនសង្ស័យម្នាក់ទៀត ក្នុងរឿងក្ដីឃាតកម្មតារាហុងកុង Abby Choi
នៅក្នុងសំណុំក្ដីឃាតកម្មលើតារាបង្ហាញម៉ូដ Abby Choi ប៉ូលិសចាប់បានជនសង្ស័យម្នាក់ទៀត ដែលជាជនសង្ស័យទី៦ ក្រោយពេលបុរសរូបនេះ បានព្យាយាមជួយជនសង្ស័យទី១ ឱ្យរត់គេចខ្លួនចេញពីហុងកុង។

ក្រោយបើកការស៊ើបអង្កេតលើរឿងក្ដី Abby Choi ប៉ុន្មានថ្ងៃមកនេះ កាលពីម្សិលមិញ ប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ Lam ដែលជាសង្ស័យទី៦។ ជនសង្ស័យរូបនេះត្រូវបានមន្ត្រីស៊ើបអង្កេតអះអាងថាបានរួមដៃជាមួយជនសង្ស័យទី១ លោក Alex Kwong ដែលជាអតីតស្វាមីជនរងគ្រោះ។

Lam ធ្លាប់ជាអតីតជំនួយការរបស់តារាចម្រៀង និងតារាសម្តែងហុងកុងលោក Ronald Cheng។ ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានរាយការណ៍ថា ជនសង្ស័យមានអាយុ ៤១ឆ្នាំ ធ្លាប់ធ្វើការនៅក្រុមហ៊ុន Gold Typhoon ផ្នែកទីផ្សារ ហើយធ្លាប់ធ្វើការជាមួយក្រុមហ៊ុនធំៗជាច្រើនទៀត។

ប៉ូលិសបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនសង្ស័យរូបនេះ បានទទួលយកប្រាក់សំណូក ៣សែនដុល្លារហុងកុង (ប្រហែល ៣៨០០០ដុល្លារ) ដើម្បីជួយជនសង្ស័យទី១ ឱ្យចាកចេញពីទីក្រុងហុងកុងតាមទូកល្បឿនលឿន កាលថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅ។ ថ្វីត្បិតការរត់គេចខ្លួនរបស់ជនសង្ស័យទី១ មិនបានសម្រេចក៏ដោយ ប៉ុន្តែប៉ូលិសហុងកុងសង្ស័យថា Lam បានដឹងអំពីផែនការធ្វើឃាតទាំងមូល៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
ចុចអាន៖ Baifern ប្រែក្លាយជានារីសក់ខ្លី អ្នកគាំទ្រចំណាំសឹងមិនបាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ