ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា ៖ ទឹកភ្នែកនៃភាពរំជួលចិត្តបានហូរចេញពីកែវភ្នែកខ្ញុំស្ទើរតែទប់មិនឈ្នះ
ភ្នំពេញ ៖ តារាចម្រៀងសំនៀងផ្អែមអ្នកនាង ម៉េង កែវពេជ្ជតា បានសម្តែងអារម្មណ៍ដ៏រំភើបនិងរំជួលក្នុងចិត្តខ្លាំងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឡើងផ្តល់នូបផ្កាដល់កូនស្រីរបស់ខ្លួនឈ្មោះម៉េង ពេជ្ជតាសង្វាពេជ្រ ហៅអូនផ្អែមដោយផ្ទាល់ដៃនាពិធីអាហារសាមគ្គីអបអរសាទរទិវាវប្បធម៌ ៣ មីនា។

ថ្លែងចេញពីអារម្មណ៍ដ៏រំភើបអ្នកនាង ម៉េង កែវពេជ្ជ តា បានរៀបរាប់ខ្លឹមសារបង្ហាញពីអារម្មណ៍ពិតថាយប់មិញម៉ោងជិត២ភ្លឺទៅហើយ ខ្ញុំនៅគេងមិនលក់ទៀតក្នុងអារម្មណ៍ចេះតែស្រម៉ៃឃើញអំពីទិដ្ឋភាពដ៏ភ្ញាក់ផ្អើលមិននឹកស្មានដល់មួយដែលកើតឡើងចំពោះមុខខ្ញុំជាមួយកូនស្រី និងមនុស្សជាង៤០០០នាក់ទៀត ។ រាត្រីថ្ងៃព្រហស្បតិ៍ទី០២ ខខែមីនាឆ្នាំ២០២៣ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏ល្អពិសេសមួយទៀតរបស់ខ្ញុំនិងគ្រួសារជាពិសេសសម្រាប់កូនផ្អែមព្រោះជាខែកំណើតរបស់នាង។
អ្នកនាង ម៉េង កែវពេជ្ជតា បានបន្តដូច្នេះ« មិនដឹងថាត្រូវបរិយាយឬបញ្ចេញកាយវិការបែបណាទៀតទេ ដើម្បីឱ្យនឹងសេចក្តីរំភើបដែលពោរពេញ ដោយមោទកភាព និងសែនមហាអស្ចារ្យមួយនេះ។ បទចម្រៀង ចាប៉ីផ្អែម ដដែលច្រៀងដោយនាងខ្ញុំម៉េង កែវពេជ្ជតា អមដោយសម្លេងចាប៉ីពីកូនស្រី ម៉េង ពេជ្ជតាសង្វាពេជ្រ ហៅអូនផ្អែមក្នុងពិធីពិសារបាយសាមគ្គីអបអរសាទរទិវាវប្បធម៌ ៣ មីនា ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏ខ្ពង់ខ្ពស់អញ្ជើញឡើងមកជូនផ្កាដល់អូនផ្អែម ដោយផ្ទាល់ដៃ ព្រះអើយកូនស្រីដ៏មានសំណាងខ្ពស់របស់ម៉ែភ្លាមៗទឹកភ្នែកនៃភាពរំជួលចិត្តបានហូរចេញពីកែវភ្នែកខ្ញុំស្ទើរតែទប់មិនឈ្នះអ្នកណាយល់អារម្មណ៍នេះខ្លះ ? ។

តារាចម្រៀង ម៉េង កែវពេជ្ជតា លើកឡើងទៀតថា ខ្ញុំរកតែលុតជង្គង់ម្តងៗនៅចំពោះមុខលោកទៅហើយទៅតាមចិត្តដែលគោរពនិងសេចក្តីត្រេកអរឥតឧបមារបស់ខ្ញុំ ប៉ុន្តែទាស់តែសំពត់របស់ខ្ញុំតឹងពេកដែលខ្ញុំពុំអាចបានត្រឹមតែបន្ទន់ជង្គង់លំអោនខ្លួននិងក្បាលដើម្បីជាកិច្ចតបឆ្លើយចំពោះទឹកចិត្តដ៏មេត្តាករុណាដ៏ខ្ពង់ ខ្ពស់និងមហិមារបស់សម្តេចពុកសម្តេចម៉ែមកកាន់កូ ននិងចៅៗ។ ថាខ្ញុំទៅគេងមិនលក់ ឯកូនស្រីផ្អែមវិញ ក៏ដូចគ្នាគាត់ប្រាប់ខ្ញុំថា គាត់មានអារម្មណ៍កក់ក្តៅខ្លាំងណាស់ ហើយហាក់ដូចជាមានថាមពលពិសសអ្វី មួយមកផ្តល់ឱ្យគាត់កាន់តែមានជំនឿចិត្តនៅពេលដែលលោកតាអញ្ជើញឡើងមកហុចផ្កាហើយអង្អែលក្បាលព្រមជាមួយនឹងប្រសាសន៍សរសើរដ៏ពីរោះនិងមានតម្លៃថា”ពូកែណាស់ចៅខំរៀនបន្តទៀតណាចៅណា៎”៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក