ជីវិតកម្សាន្ដ
ភាពយន្តរបស់ Jennie ត្រូវគេហៅថាជា “រឿងអាសអាភាស”
ទស្សនាវដ្ដីអាមេរិក Rolling Stone បានរិះគន់យ៉ាងចាស់ដៃទៅលើខ្សែភាពយន្ត “The Idol” ដែលមានការចូលរួមសម្ដែងពីតារាល្បីៗរួមទាំង Jennie សមាជិកក្រុម BLACKPINK ផងដែរនោះថាជា “រឿងអាសអាភាស និងរឿងធ្វើទារុណកម្ម” ។

ជាពិសេសទស្សនាវដ្ដី Rolling Stone ថែមទាំងហៅអ្នកដឹកនាំរឿងលោក Sam Levinson ថាវង្វេងចេញពីទិសដៅដើម ដោយដឹកនាំខ្សែភាពយន្តនេះ “ក្នុងលក្ខណៈគួរឲ្យខ្លាច និងគួរឲ្យស្អប់ខ្ពើម” ។
ទន្ទឹមនោះ Rolling Stone ក៏បានចោទប្រកាន់រឿង “The Idol” ដែលយកឈ្មោះ Jennie សមាជិកក្រុម BLACKPINK មកបង្កើតរូបភាព ដើម្បីធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍លើរឿងនេះ បើទោះជាឈុតឆាករបស់តួអង្គ Jennie មិនសូវមានច្រើនក្នុងសាច់រឿងក៏ដោយ ។

ទោះជាយ៉ាងណាក៏ដោយទូរទស្សន៍ HBO បានប្រឆាំងនឹងទស្សនាវដ្ដី Rolling Stone ដោយអះអាងថា ខ្សែភាពយន្តនេះបំពេញតាមស្តង់ដាររបស់ស្ទូឌីយោ ។ HBO បាននិយាយទៀតថា “អ្នកបង្កើត និងអ្នកផលិតកម្មរឿង The Idol បានខិតខំបង្កើតរឿងភាគយ៉ាងលំបាកបំផុត” ។
HBO បានបន្តទៀតថា “ក្នុងអំឡុង ពេលថត ក្រុមការងារច្នៃប្រឌិតបានបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាព សហការ និងគោរព ។ ក្រុមការងារទាំងអស់បានធ្វើការផ្លាស់ប្តូរ និងការបង្កើតអ្វីដែលពួកគេមានអារម្មណ៍ថាល្អបំផុត សម្រាប់ផលិតករ និងតួសម្តែង” ។

ទន្ទឹមនឹងនេះដែរ តួសម្តែងសំខាន់ទាំងពីរ Lily-Rose Depp និងតារាចម្រៀង The Weeknd ក៏បានចេញមុខនិយាយការពាររឿងភាគទូរទស្សន៍មួយនេះផងដែរថា ត្រូវបានកំណត់នៅក្នុងឧស្សាហកម្មតន្ត្រីបច្ចុប្បន្ន ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន៖Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ចរាចរណ៍១ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក