ជីវិតកម្សាន្ដ
លោក ខាន់ ជេមស៌ ដឹកដៃកូនស្រីសំណព្វឈោងចាប់ក្ដីស្រមៃធំជាមួយគ្រួសារ Galaxy Navatra
នាថ្ងៃទី០៣ មីនា ឆ្នាំ២០២៣ នេះ តារាចម្រៀង ខាន់ ជេមស៌ បានដឹកដៃកូនស្រីបង្កើត កញ្ញា Amie ចុះកុងត្រាចូលរួមជាមួយផលិតកម្ម Galaxy Navatra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាផ្លូវការ។

ថ្លែងនៅចំពោះមុខ អ្នកសារព័ត៌មានជាច្រើនស្ថាប័ន នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ ម្ចាស់បទចម្រៀង សម្រែកបេះដូង ដែលធ្លាប់អង្រួន បេះដូងអ្នកគាំទ្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ថ្លែងថា៖ “ថ្ងៃនេះរូបខ្ញុំ និងកូន Amie ពិតជាមានកិត្តិយស និងរំភើបណាស់ ដែលមានឱកាសបានកាន់ប៊ិចចុះកុងត្រា រួមទ្រនំជាមួយផលិតឈានមុខ នៅកម្ពុជា Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។”

ជាមួយនឹងអារម្មណ៍សប្បាយរីករាយ អមដោយទឹកមុខស្រស់ស្រាយ លោក ខាន់ ជេមស៌ បន្ថែមថា៖ មូលហេតុ ដែលសម្រេចចិត្តដោយមិនស្ទាក់ស្ទើរ ចូលរួមជាមួយផលិតកម្មចម្រៀង Galaxay ព្រោះខ្ញុំ ជឿជាក់លើ អ្នកឧកញ៉ា ណាវ៉ាត្រា ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងជាចលករឆ្នើម នៅពីក្រោយការផ្លាស់ប្តូរក្នុងវិស័យតន្ត្រីចម្រៀងនៅកម្ពុជា។

“តាមរយៈការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត និងបទពិសោធន៍ថ្មីៗ គ្មានដែនកំណត់របស់អ្នកឧកញ៉ា ខ្ញុំ និង Amie បានត្រៀមខ្លួនរួចជាស្រេច ថានឹងរួមចំណែកជាមួយផលិតកម្ម Galaxy នាំមកនូវការរីកចម្រើនថ្មី ជាបន្តបន្ទាប់ដល់ឧស្សាហកម្មតន្ត្រីកម្ពុជា។” ម្ចាស់បទ បុប្ផាក្រពុំ បញ្ជាក់បន្ថែម។
ដោយឡែក តារាចម្រៀងវ័យក្មេង កំពុងច្បាមប្រជាប្រិយភាពពីអ្នកគាំទ្រ កញ្ញា Amie បង្ហាញចំណាប់អារម្មណ៍ថា៖ “កញ្ញា ពិតជាមាន កិត្តិយសណាស់ដែលទទួលបានឱកាសមាស បង្ហាញសមត្ថភាព និងទេពកោសល្យរបស់នាងខ្ញុំ ក្នុងផលិតកម្ម Galaxy Navatra។”

Amie សង្កត់ធ្ងន់បន្ថែមទៀតថា៖ អ្វីដែលនាងខ្ញុំ ដាក់ក្ដីរំពឹងខ្ពស់ជាមួយ ផលិតកម្ម Galaxy Navatra ចាប់ពីពេលនេះតទៅ គឺនាងខ្ញុំទទួលបានឱកាសបញ្ចេញសមត្ថភាពក្នុងវិស័យសិល្បៈចម្រៀងនេះ រួមជាមួយរៀមច្បងជំនាន់មុន ដូចជា លោកពូ ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា សិរីមន្ត Kem, បងស្រី តន់ ចាន់សីម៉ា និងសិល្បករ សិល្បការិនីដ៏មានទេពកោសល្យទាំងអស់ ដែលបាននឹងកំពុងខិតខំប្រឹងប្រែង ធ្វើបដិវត្តន៍ឧស្សាហកម្មតន្ត្រីខ្មែររបស់យើងឱ្យនៅគង់វង្ស ទាំងប្រពៃណី និង សហសម័យ ដើម្បីបន្តផ្តល់ការកម្សាន្តដល់ប្រជាជនកម្ពុជាយើង។

នៅចំពោះមុខសន្និសីទកាសែតដ៏ឱឡារឹកនេះដែរ គ្រាប់ពូជសិល្បៈរបស់ តារាចម្រៀង ខាន់ ជេមស៌ ខាងលើ ក៏បានប្ដេជ្ញាចិត្តថា នឹងមិនឱ្យអ្នកគាំទ្រកញ្ញា ខកចិត្តឡើយ ហើយថានឹង ឈោងចាប់យកឱកាសដុសខាត់សមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្លាំង ក្នុងអាជីពសិល្បៈតន្ត្រី របស់នាងឱ្យល្អបំផុត ជាមួយក្រុមគ្រួសារ Galaxy Navatra។
គួរបញ្ជាក់ថា ក្រៅពីកម្មវិធីចុះកិច្ចព្រមព្រាង ជាមួយតារាចម្រៀង ខាន់ ជេមស៌ និងកូនស្រីរបស់លោក កញ្ញា អេមមី នាថ្ងៃជាមួយគ្នានេះដែរ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏បន្តចុះ MOU ជាមួយកូនប្រុស លោកឧកញ៉ា ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុន្នីវណ្ណ ដែលជាតារាចម្រៀងវ័យក្មេង ពោពេញដោយដុងសិល្បផងដែរ។

កម្មវិធីទទួលស្វាគមន៍វត្តមានតារាចម្រៀងដ៏ល្បីវ័យក្មេងរូបនេះ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីឧត្តមភាព និងការឈានឡើងកាន់តែខ្ពស់ត្រដែតរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ដែលជាផលិតកម្មចម្រៀងកំពូលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដែលជានិច្ចកាលតែងទទួលបានការគាំទ្រស្រឡាញ់ពេញចិត្តពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ