Connect with us

ជីវិតកម្សាន្ដ

បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង

បានផុស

នៅ

នាពេលថ្មីៗនេះតារាសម្ដែង Bella Ranee កំពុងក្លាយជាបុគ្គលពេញនិយមខ្លាំងទាក់ទងនឹងចរិតលក្ខណៈរបស់នាងដោយមានអ្នកលេងអ៊ិនធើណេតមួយចំនួនបានចោទនាងថា ជាមនុស្សយកមុខនិងធ្វើចរិតស្លូតៗឲ្យគេអាណិតពាសពេញប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ​អ្នក​និយម​លេង​អ៊ីនធឺណិត​ជាច្រើន​បាន​ជីកកកាយ​នូវ​ព្រឹត្តិការណ៍​ពី​អតីតកាល​ ដែល​​មានទាំង​អ្នកខ្លះ​បាន​ទាញ Mew Nittha និង Teaw nathaphon នៅ​ឃ្លិប​ចាស់ៗ​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ចោទ Bella ថា ជាប្រភេទមនុស្ស​យក​មុខ​ជ្រុល ​និង​មិន​ចេះ​បែងចែក​ឲ្យ​មិត្ត​ដ៏ទៃ​ទៀត​បាន​ចេញ​មុខ​បង្ហាញ​ទស្សនិកជន​ទេ។

យ៉ាងណាមិញ​ ដោយសារ​និន្នាការ​នៃ​កេរ្តិ៍ឈ្មោះ​របស់​ Bella Ranee កាន់​តែ​មាន​មនុស្ស​និយាយ​មិន​ល្អ​ ទី​បំផុត​មនុស្សមួយ​ក្រុមនៅពីក្រោយឆាក​ដែល​ធ្វើការជាមួយតារាស្រី​រូបនេះទ្រាំលែងបាន​ ក៏​ចេញ​មុខ​មក​ទម្លាយ​អត្តចរិត​ពិត​ថា​​ នាង​ជា​មនុស្ស​​ប្រភេទ​ណាក្នុង​សង្គម​សិល្បៈថៃនេះ។

តាមរយៈការសរសេរអំពីទម្លាប់របស់ Bella មនុស្ស​មួយក្រុម​ក្រោយឆាកសម្ដែង​នោះ​បានសរសេរ​យ៉ាង​វែង​អន្លាយ​ថា​ “តើខ្ញុំត្រូវប្រាប់ប៉ុន្មានដង ដើម្បីមិនឲ្យវាយ Bale ? ខ្ញុំ​សូម​បញ្ជាក់​ថា គ្មាន​អ្នក​ណា​ល្អ​ដូចនារីម្នាក់នេះទេ! ខ្ញុំស្រលាញ់គាត់មក១០ឆ្នាំហើយ គ្រប់គ្នានៅទីនេះចូលចិត្ត Bale ហើយធ្វើការជាមួយនាងដោយពេញចិត្ត។ និយាយដោយស្មោះត្រង់ ត្បិតថាពួកយើងជាក្រុមដែលបានធ្វើការជាមួយ Belle មកច្រើនក្ដី តែយ៉ាងណាពួកយើងជាមួយក្រុមការងារល្អដែលមាននាងរួមការងារជាមួយ នាងជាតួសម្តែងដែលធ្វើការជាមួយគ្នាមិនចេះត្អូញត្អែរ​ថាហត់ នាងមានភាពភាពឆ្លាតវ៉ៃ នាងក៏ទទួលខុសត្រូវខ្ពស់ចំពោះការងារយ៉ាងខ្លាំងក្លាបំផុតផងដែរ”។

ទោះយ៉ាងណា មកទល់ពេលនេះឈ្មោះរបស់តារាស្រី Bella Ranee កំពុងក្លាយជាប្រធានបទក្ដៅៗក្នុងសង្គមសិល្បៈថៃ បើទោះបីជាមានអ្នកគាំទ្រខ្លះចេញមុខការពារថានាងជាមនុស្សបែបណាក្ដី។ ប៉ុន្តែឃ្លិបចាស់ៗកាលពីមុនរបស់នាង ត្រូវបានអ្នកលេងអ៉ីនធើណេតព្យាយាមជីកកកាយយកមកទម្លាយឲ្យមហាជនបានដឹងគ្រប់ៗគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew

ចុចអាន៖អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម