Connect with us

ជីវិតកម្សាន្ដ

កញ្ញា Zoe Gabriel ក្លាយជាម៉ូដែលប្រចាំម៉ាក Charles & Keith ក្រោយរងការមាក់ងាយ

បានផុស

នៅ

ថ្មីៗនេះ Zoe Gabriel បានថតរូបឃោសនាឲ្យម៉ាក Charles & Keith សម្រាប់ទិវាសិទ្ធនារីក្នុងរ៉ូបពណ៌ប្រផេះ ស្បែកជើងកវែងពណ៌ខ្មៅ និងកាបូបម៉ូដថ្មីពណ៌ស្វាយទើបនឹងចេញ បង្កការភ្ញាក់ផ្អើលជាខ្លាំងតាមប្រព័ន្ធអ៊ីនធឺណែត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងទាំងអស់ចាប់ផ្ដើមឡើងកាលពីខែមករា ពេលក្មេងស្រី Gabriel រស់នៅប្រទេសសិង្ហបុរីបានធ្វើការបង្ហោះវីដេអូបង្អួតកាបូបម៉ាក Charles & Keith ដែលឪពុកទិញឲ្យតាមបណ្ដាញសង្គម Tik-Tok ថាជាកាបូបតម្លៃថ្លៃដំបូងរបស់នាង ស្រាប់តែមានអ្នកបញ្ចេញមតិបង្អាប់កាបូបនោះថាមិនថ្លៃ មិន Luxury ផងក៏អួតដែរ ។

ដោយតូចចិត្តពេក Gabriel ក៏ចេញវីដេអូឆ្លើយតបទាំងទឹកភ្នែករៀបរាប់ពីការលំបាកនៃគ្រួសាររបស់នាងព្រោះថាកាបូបតម្លៃ ៨០ ដុល្លារមិនថោកទេសម្រាប់ឪពុកនាង គាត់ខំសន្សំទម្រាំអាចទិញកាដូឲ្យកូនស្រីជាទីស្រលាញ់បាន ។ មិនបង្អង់យូរ Charles & Keith បានអញ្ជើញ Gabriel និង ឪពុកទៅទស្សនាទីស្នាក់ការ ហើយពិសាបាយជុំគ្នាជាមួយម្ចាស់ក្រុមហ៊ុនទៀតផង ។

ក្រៅពីនេះ Charles & Keith ដែលមានហាងចំនួន ៦០០ សាខាទូទាំងពិភពលោកនឹងបរិច្ចាគប្រាក់ចំណូល ២០ ភាគរយទៅឱ្យ UN Women ក្នុងឱកាសទិវាសិទ្ធនារីផងដែរ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ រូបរាងរបស់ ​Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យប្រសិទ្ធភាព​ការបម្រើសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​សុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

កូរ៉េខាងត្បូងនិងអាមេរិក​បញ្ចប់សមយុទ្ធយោធារួមគ្នា​មាន​គោល​ដៅ​ប្រឆាំង​ការគំរាម​ពី​កូរ៉េខាងជើង

សន្តិសុខសង្គម៤០ នាទីutes មុន

Breaking News៖ ក្មេងស្រីសិស្សសាលា៣នាក់លង់ទឹកស្លាប់នៅកំពង់ចម្លងពុកឬស្សី

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ទ័ពអាកាស សិង្ហបុរី ថៃ និងអាមេរិក ធ្វើសមយុទ្ធរួមគ្នាដើម្បីបង្កើនការត្រៀមខ្លួន

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

​​ពិភពលោកឈាន​ដល់​ដំណាក់កាល​​រីកសាយ​ភាយ​អាវុធ​​​​គ្រប់ប្រភេទ​​ឡើងវិញ​ កាត់ផ្តាច់​កិច្ចខិត​​ខំ​ច្រើន​ទសវត្សរ៍​

សន្តិសុខសង្គម៦ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម១២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ ព្រមាន​កម្ទេច​ក្រុម​ហ៊ូធី​ឲ្យ​រលាយ​សូន្យ​​ពី​លើ​លោក និង​ឲ្យ​អ៊ីរ៉ង់​ឈប់គាំទ្រ​ក្រុម​នេះ

Sokha Hotels

ព័ត៌មានពេញនិយម