Connect with us

ជីវិតកម្សាន្ដ

ផ្ទុះរឿងគេចោទយកមុខពេញប្រទេស Bella បង្ហោះសំណេរវែងមួយ

បានផុស

នៅ

តារាស្រី Bella Ranee ដែលថ្មីៗនេះនាងកំពុងប្រឈមនឹងបញ្ហារឿងអាស្រូវ ដែលអ្នកនិយមលេង​អ៊ីនធឺណិតជីកកកាយ​នៅឃ្លិប​ចាស់ៗ​ពី​មុនមកចែករំលែករហូតដល់បង្កើតជា hashtag #Bella និន្នាការ​នៅលើ twitter និងបណ្ដាញសង្គម IG យ៉ាងខ្លាំងក្លា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ងាកទៅបណ្តាញ​សង្គ​មផ្ទាល់ខ្លួនរបស់ Bella ឯណោះវិញ បើទោះបីជាខ្លួនកំពុងក្លាយជាប្រធានបទគេជជែកពាសពេញប្រទេសក្ដី តែនាងហាក់បង្ហាញ​សកម្មភាព​ធម្មតា​តាម​រយៈការចែករំលែកការបង្ហោះស្ទូរីរបស់តារាស្រី Noon Ramida Prapatnobon ដោយ​ជួយបរិច្ចាគ​ឈាម​ដល់​មិត្ត​ជិតស្និទ្ធ​នៅ​មន្ទីរពេទ្យ Ramathibodi ឯណោះវិញ ស្របពេលដែល​បណ្ដាញសង្គមរបស់មិត្តជិតដិតនៅក្រៅវិស័យ​សិល្បៈ​ ក៏បាន​បង្ហាញ​ឃ្លិប​ពេលទំនេររបស់ Bella លេងយ៉ាងសប្បាយរីករាយជាមួយ​ក្មួយ​ប្រុសតូចរបស់​នាងដែរ។

ក្នុងនោះអ្នកគាំទ្រជាច្រើន​បានចូលមក​បញ្ចេញ​មតិ​លេងសើចថា តើអ្នកណានឹងវាយគ្នា? អង្គុយលេង​ជាមួយ​មិត្តភ័ក្តិខ្ញុំរវល់ ហាហា #BellaRani #Bella ខណៈហ្វេនមួយចំនួនធំបានចូលមកលើកទឹកចិត្តនាងតាមវិធីផ្សេងៗគ្នា។

សូម​រម្លឹក​ថា ​ព័ត៌មាន​និងឃ្លិបចាស់ៗរបស់ Bella ត្រូវអ្នក​និយម​លេង​អ៊ីនធឺណិតជីក​កកាយ ​បន្ទាប់ពី​ក្រុមស្រីស្អាត៤រូបដែលមាន Mint Chalida, Margie Rasri និង Mew Nittha បានជជែកគ្នាក្នុង​កម្មវិធី YouTube របស់តារាសម្ដែង Mai Davika រហូតផ្ទុះក្លាយជារឿងធំ ក្រោយមក Margie និយាយថា មិនចង់រួមការងារជាមួយបុគ្គលម្ដងទៀត ដែលនោះមហានបានចង្អុលទៅកាន់ Bella ចំៗតែម្ដង។ ជាងនេះទៅទៀត Mai Davika ក៏បានឡើកដែរថា មានកម្មវិធីមួយដែលត្រូវចូលរួមជាមួយតារាស្រីម្នាក់ តែនាងបែរធ្វើឲ្យយឺតយ៉ាវនិងបង្កឲ្យអ្នកផ្សេងទៀតរង់ចាំតែនាងទៀតផង។ ត្បិតថា ​Mai មិននិយាយចំឈ្មោះ តែអ្នកលេងអ៉ិនធើណេតបានបង្ហោះឃ្លិបចាស់ៗ ទើបដឹងថាតារាស្រីនោះគឺ Bella នេះហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង

ចុចអាន៖Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជា-អូស្ត្រាលី បញ្ជាក់ពីការបន្តកិច្ចសហការអនុវត្តច្បាប់លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យអតីតនិស្សិតខ្មែរពីជប៉ុន ដើរតួជាស្ពានសម្រាប់សហគ្រាសធុនតូច និងមធ្យមជប៉ុន នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មីន អ៊ុងលាំង​ ប្រកាស​​​រៀបចំ​បោះឆ្នោត​​ក្នុងខែ​ធ្នូឆ្នាំនេះ ខណៈ​​​​​ក្រុមប្រឆាំង​ថា «នឹងអុកឡុក»

ជីវិតកម្សាន្ដ១៥ នាទីutes មុន

មរណភាព Kim Sae Ron មិនអាចទៅដោយសន្តិភាព ខណៈរឿងចម្រូងចម្រាសនៅតែអូសបន្លាយ

សេចក្ដីជូនដំណឹង២០ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព័ត៌មានជាតិ៥ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម