Connect with us

ជីវិតកម្សាន្ដ

មហាជនម្ខាងទៀតចេញមុខការពារ Bella ថា នាងមិនបានយកមុខពេលថតកៀក Mew ទេ

បានផុស

នៅ

មកទល់ពេលនេះបញ្ហារបស់តារាស្រី Bella Ranee ពិតជាមិនបញ្ចប់ដោយងាយៗនោះទេ បន្ទាប់ពីធ្លាយឃ្លិបចោតនាងថា យកមុខពេលថតកៀក Mew Nittha ពេលនេះមានមហាជន​ម្ខាង​ទៀត ​បាន​ចេញមុខការពារ​នាង​វិញ​ថា មិនមែនការពិតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃ្លិបចុងក្រោយ​មួយ​ដែលគេ​គេជីកកកាយ​ពីព្រឹត្តិការណ៍​កាបូបម៉ាកល្បីៗ ដែលមានតារាសម្ដែងអញ្ជើញ​ចូលរួមដោយ​​អ្នក​លេងអ៊ីនធឺណេតបានចោទប្រកាន់ Bella ថា នាងយកមុខតែឯង​មិនឲ្យតារាសម្ដែង Mew Nittha បាន​ចេញមុខពេលកំពុងថតកៀកគ្នាទេ។ លើសពីនេះ ក្នុងឃ្លិបនោះគេឃើញ Mew ត្រូវគេចខ្លួនទៅម្ខាង និងសម្ដែងទឹកមុខមិនពេញចិត្ត ខណៈ​ពេលដែលគ្រប់គ្នាឈរ​ចំហៀង Bella ក៏​ឈរ​យ៉ាង​លេចធ្លោ​នៅ​កណ្ដាលគេឯង ​ដោយ​មិន​ខ្វល់​ពីអ្នកផ្សេងទៀត។

យ៉ាងណាមិញ​រហូតមកដល់ពេលថ្មីៗនេះ អ្នកនិយមលេង​អ៊ីនធឺណិត​ម្ខាង​ទៀត​ចេញ​មកតវ៉ាដោយ​អះអាង​ថា Bella មកយឺតជាង​អ្នកផ្សេង ទើបត្រូវឈរកណ្តាល។ នោះ​ក៏​ព្រោះ​តែ Bella ជា​តួ​សំខាន់​ក្នុង​ព្រឹត្តិការណ៍​នេះ ព្រោះ​នាង​ធ្លាប់​ធ្វើ​ការ​ជាមួយ​ម៉ាក​ល្បីៗ។ បន្ទាប់ពីព្រឹត្តិការណ៍នេះ នាង​បានជិះយន្តហោះទៅចូលរួមព្រឹត្តិការណ៍របស់ម៉ាកនៅទីក្រុង Milan បូករួមទាំង IG របស់ម៉ាកយីហោ​ក៏បានបង្ហោះរូបថត Bella ជាមួយតារាអន្តរជាតិ​ជាច្រើនដូចជា “Friends of the House” និង “ភ្ញៀវពិសេស” ដែលមកក្នុងការងារបែបនេះផងដែរ។

លើសពីនេះ ប្រសិនបើអ្នកមើលដោយប្រុងប្រយ័ត្ន អ្នកនឹងឃើញថាមានបុគ្គលិកម្នាក់​បានរៀបចំកន្លែងឈរសម្រាប់​តារានីមួយៗនៅពេលថតរូបជាក្រុម។ មិន​មែន​តួឯក​ស្រី​ជា​អ្នក​លួច​កន្លែង ឬ​ចាក់សោ​ខ្លួន​តាម​របៀប​ដែល​អ្នក​ខ្លះ​ធ្វើ​រឿង​នោះ​ទេ។ ​ប្រសិនបើអាច សុំបញ្ឈប់រាល់ការចោទប្រកាន់មកកាន់ Bella ទៀតទៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្ទុះរឿងគេចោទយកមុខពេញប្រទេស Bella បង្ហោះសំណេរវែងមួយ

ចុចអាន៖បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម