ជីវិតកម្សាន្ដ
Jennie បង្ហាញរបួសជិតភ្នែក ពេលប្រគំតន្ត្រីក្នុងប្រទេសម៉ាឡេស៊ី
កាលពីល្ងាចថ្ងៃទី ៤ ខែមីនា សមាជិក Jennie នៃក្រុម BLACKPINK បានបង្ហាញខ្លួនលើឆាកក្នុងការប្រគំតន្ត្រី Born Pink ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ជាមួយរបួសជិតភ្នែកដែលនាងបានរអិល និងដួលពេលកំពុងហាត់ប្រាណ។

នៅរសៀលថ្ងៃទី ៣ ខែមីនា Jennie បានពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅអាកាសយានដ្ឋាន ក្រោយពីមានការប្រកាសពីរឿងហេតុ ដូច្នេះទស្សនិកជនមើលមិនឃើញរបួសលើមុខតារាចម្រៀងស្រីរូបនេះ។ រហូតដល់ល្ងាចថ្ងៃទី៤ ខែមីនា ក្រុម BLACKPINK បានចំណាយពេលជាច្រើនក្នុងការសម្តែង និងឆ្លើយឆ្លងជាមួយអ្នកគាំទ្រលើឆាក ទើបឃើញរបួសភ្នែករបស់នាងយ៉ាងច្បាស់នៅតំបន់ភ្នែកធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភពី Jennie យ៉ាងខ្លាំង។



ជាមួយគ្នានេះដើម្បីកុំឲ្យអ្នកគាំទ្រព្រួយបារម្ភ Jennie តែងតែមានស្នាមញញឹមនៅលើផ្ទៃមុខពេញពេលសម្តែង។ លើសពីនេះទស្សនិកជនជឿថារបួសតូចនេះ មិនបានប៉ះពាល់ខ្លាំងដល់សម្រស់នោះទេ ជាពិសេសក្នុងការសម្តែងនីមួយៗ Jennie បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងអាកប្បកិរិយាដ៏ស្រឡូននិងទាក់ទាញរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រជក់ចិត្តគ្រប់ពេល ។

យ៉ាងណាមិញ មុខពេលនាងបង្ហាញខ្លួននៅលើឆាកប្រគំតន្ត្រី នាងក៏បានប្រកាសដោយផ្ទាល់នៅលើបណ្តាញសង្គម Weverse អំពីរបួសនៅលើផ្ទៃមុខរបស់នាងទៅឲ្យអ្នកគាំទ្របានដឹងក៏ដូចជាមិនចង់ឱ្យអ្នកគាំទ្រព្រួយបារម្ភអំពីនាង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖មហាជនម្ខាងទៀតចេញមុខការពារ Bella ថា នាងមិនបានយកមុខពេលថតកៀក Mew ទេ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់