Connect with us

ជីវិតកម្សាន្ដ

កូនស្រីពៅ David Beckham បង្ហាញសម្រស់ពេញវ័យដំបូង បង្កើតភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ

បានផុស

នៅ

អតីតកីឡាករបាល់ David Beckham និងភរិយា Victoria Beckham គឺជាគ្រួសារមួយដែលអ្នកគាំទ្រ​ទូទាំងពិភពលោក​ស្រលាញ់ពេញចិត្តជាខ្លាំង ខណៈពេលដែលពួកគេបង្ហាញខ្លួនជាមួយគ្នាម្ដងៗតែងតែបង្កការភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នាជានិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ ដោយសារតែ​ប្រជាប្រិយភាព​របស់ឪពុកនិងម្តាយ កូនៗរបស់​គូស្នេហ៍​មួយនេះក៏គេចមិន​ផុតពី​បណ្ដាញ​សារព័ត៌មាន​និងហ្វេនជាច្រើន​ផងដែរ។ ជាពិសេសនោះគឺកូនស្រីពៅ Harper Seven Beckham ដែលឥឡូវនេះ​នាង​ពេញរូបពេញរាង​ក្នុង​អាយុ១២ឆ្នាំ និង​បង្ហាញ​រូបរាង​ដ៏​ស្រស់ស្អាតបំផុត​ក្នុងជីវិតជាវ័យជំទង់។

ដោយឡែក​កាលពី​យប់មិញនេះ Harper Seven Beckham រួមជាមួយនឹងក្រុម​គ្រួសាររបស់​នាង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ victoria beckham fw23 ហើយសម្រស់របស់ក្មេងស្រី​តូចនេះ​គឺ​គេច​មិន​ផុត​ភ្នែក​មហាជន​ និង​បណ្ដាញ​សង្គម​នោះទេ។ លើសពីនេះ ក៏មានមនុស្សជាច្រើនបាននិយាយដូចៗគ្នាថា មុខរបស់ Harper ស្រដៀងនឹងបងថ្លៃស្រីរបស់នាងគឺ Nicola ដែលជាភរិយាដ៏ស្រស់ស្អាតរបស់ Brooklyn ។ ជាមួយគ្នានោះដែរ រូបភាពប៉ុន្មានសន្លឹករបស់ក្មេងស្រីតូចរូបនេះ បានទាក់ភ្នែកអ្នកគាំទ្រជាច្រើនដែលមិននឹកស្មានថា សម្រស់នាងពេលពេញវ័យពិតជាស្រស់ស្អាតខ្លាំងយ៉ាងនេះទេ៕

ប្រែសម្រួល៖​សាង ស្រីល័ក្ខ

ចុចអាន៖ឃ្លិប David Beckham បង្ហាញជំនាញធ្វើម្ហូបឲ្យភរិយាមើល តែអ្នកគាំទ្របែរផ្ទុះសំណើច

ចុចអាន៖នាឡិកាថ្លៃបំផុតរបស់សមាជិកគ្រួសារ David Beckham ទាំង ៥ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ឥណ្ឌូណេស៊ីពិន័យ Google ជាង ១២ លាន​ដុល្លារ ដោយ​ចោទពីបទ «អនុវត្តអាជីវកម្មមិន​ស្មើភាពគ្នា»

ចរាចរណ៍២៤ នាទីutes មុន

រថយន្តកូរ៉េដឹកជ្រូក បើកគេចម៉ូតូឆ្លងផ្លូវ ជ្រុលបុកខឿនចែកទ្រូងផ្លូវខ្ទាតប៉ះម៉ូតូដួល របួសធ្ងន់ម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម