Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រសរសើរ Jin សមាជិក BTS កាន់តែសង្ហាពេលស្ថិតក្នុងជួរកងទ័ព

បានផុស

នៅ

ម៉ូដសក់របស់ Jin សមាជិក BTS បានដុះវែងបន្តិចចាប់ផ្តើមតាំងពីចូលបម្រើយោធា ហើយការផ្លាស់ប្តូរនេះបានធ្វើឲ្យទស្សនិកជនក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងសរសើរលោកថា កាន់តែសង្ហាក្នុងជួរកងទ័ពជាមួយនឹងរូបរាងថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីចុងសប្ដាហ៍កន្លងទៅ Jin បានបង្ហោះរូបថតខ្លួនដែលបានជួបជុំសមាជិក J-Hope និង Jimin នៅមូលដ្ឋានទ័ព។ រូបភាពមួយសន្លឹកនេះធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ភ្លាមៗ ដោយកត់សម្គាល់ឃើញពីការផ្លាស់ប្តូរតារាប្រុសក្រោយចូលបម្រើការងារជិត ៣ ខែ។ ជាពិសេសនៅពេលចាប់ផ្ដើមត្រៀមខ្លួនចូលបម្រើកងទ័ព Jin បានកាត់សក់ចោល រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនសើចថា ក្បាលរបស់គាត់លោកទៅដូចជាស៊ុត។

ក្រោយមកជាង ៣ ខែ​ សក់របស់តារាប្រុសរូបនេះកាន់តែវែងបន្តិច ទើបអ្នកគាំទ្របានសរសើរលោកវិញថា កាន់តែស្រស់ស្អាតជាងមុន។ ក្នុងនោះក៏មានទស្សនិកជចូលទៅបញ្ជេញមតិថា “Jin កំពុងបំពេញកាតព្វកិច្ចយោធា ប៉ុន្តែគាត់កាន់តែសង្ហា” និងអ្នកខ្លះទៀតក៏លើកឡើងថា”Jin កាន់តែសង្ហា បន្ទាប់ពីសក់របស់គាត់ចាប់ផ្តើមដុះ” ច្រើនជាងមុន។

យ៉ាងណាមិញ Jin បានថតនៅក្នុងឯកសណ្ឋានយោធាកូរ៉េជាមួយសមាជិក J-Hope និង Jimin ដែលជាមិត្តរួមក្រុមដែលបានទៅលេងយោធា។ ទន្ទឹមនឹងនោះ កាលពីមុននៅថ្ងៃទី១ ខែមីនា Jin បានឡើងឋានន្តរស័ក្តិជាទាហានថ្នាក់ទី១ បន្ទាប់ពីឧស្សាហ៍ក្នុងការបម្រើក្នុងជួរទ័ព ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តារាសម្ដែងកូរ៉េ ១១ រូប ជាប់ឈ្មោះជាស្រីស្អាតជាងគេប្រចាំឆ្នាំ ២០២៣

ចុចអាន៖Jennie បង្ហាញរបួសជិតភ្នែក ពេលប្រគំតន្ត្រីក្នុងប្រទេសម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម