ជីវិតកម្សាន្ដ
ម្ចាស់មកុដ MGI ឆ្នាំនេះ រកចំណូលមិនសូវបានឱ្យក្រុមហ៊ុន
ម្ចាស់មកុដ Miss Grand International 2022 បវរកញ្ញា Isabella Menin ហាក់មិនសូវមានប្រជាប្រិយភាពក្នុងចំណោមអ្នកគាំទ្រវិស័យសម្រស់ ស្របពេលដែលទីផ្សារការងារលើការផ្សព្វផ្សាយម៉ាកយីហោនានា ក៏ពុំមានសូវមានអ្នកស្រវារកនាងដែរ។

ថ្វីត្បិតគ្រងតំណែងជាម្ចាស់ជយលាភីឯក MGI ឆ្នាំ២០២២ ប៉ុន្តែបវរកញ្ញា Isabella មិនសូវជាលេចធ្លោ អាចទាក់ទាញម្ចាស់ផលិតផលឱ្យជួលនាងផ្សព្វផ្សាយឡើយ ដែលនេះធ្វើឱ្យស្ថាប័ន Miss Grand International រកចំណូលមិនសូវបានច្រើន បើប្រៀបធៀបទៅនឹង Thuy Tien បវរកញ្ញាអាណត្តិនេះ ត្រូវបវរកញ្ញាអាណត្តិមុនវ៉ាដាច់ភឹងតែម្ដង។

កាលពីអាណត្តិមុន បវរកញ្ញា Thuy Tien គ្រងមកុដតែ ៣ខែប៉ុណ្ណោះ នាងអាចរកប្រាក់រហូតទៅដល់ជាង ៥លានដុល្លារឯណោះ។ ដោយឡែកចំពោះបវរកញ្ញា Isabella វិញ គ្រងមកុដបានជាង ៤ខែទៅហើយ តែនាងរកចំណូលមិនទាន់ដល់ខ្ទង់ ៥លាននោះទេ។

យ៉ាងណាក្ដី ទោះបីជាបវរកញ្ញា Isabella Menin មិនសូវមានប្រជាប្រិយភាពចំពោះម្ចាស់ម៉ាកយីហោទាំងនៅស្រុកថៃ និងអន្តរជាតិ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងបានធ្វើឱ្យគណនី Miss Grand កើនអ្នកតាមដានឡើងវិញចំនួន ១លាននាក់ បន្ទាប់ពីអ្នកគាំទ្រវៀតណាម ចុច Unfollow ជាង ២លាននាក់ កាលពីខែតុលា ឆ្នាំ២០២២៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Thuy Tien ក្លាយជាបវរកញ្ញា MGI ដំបូង រកចំណូលបានច្រើនជាងគេឱ្យក្រុមហ៊ុន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ