Connect with us

ជីវិតកម្សាន្ដ

ត្រឹមរយៈពេល ២៤ ម៉ោង អាល់ប៊ុមទោលរបស់ Jisoo ត្រូវកុម្ម៉ង់ទុកមុន ១០០ ពាន់បន្ទះ

បានផុស

នៅ

យោងទៅតាមផលិតកម្ម YG Entertainment អាល់ប៊ុមទោលដំបូងរបស់ Jisoo សមាជិក BLACKPINK បានចាប់ផ្តើមបើកការបញ្ជាទិញទុកជាមុន ដោយក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះអាល់ប៊ុមនេះទទួលបានការកុម្ម៉ង់ទុកមុនចំនួន ១០០ ពាន់បន្ទះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការប្រកាសចេញបទចម្រៀងទោលរបស់ Jisoo សមាជិកក្រុម BLACKPINK កាលពីថ្ងៃទី ៦ ខែមីនា ទទួលបានការបញ្ជាទិញជាមុនលើសពី ១០០,០០០ បន្ទះពីស្តុកនៅលើគេហទំព័រ Ktown 4U ។ Jisoo ចំណាយពេលតែមួយថ្ងៃដើម្បីបំបែកកំណត់ត្រាមួយនេះ នេះធ្វើឱ្យ Jisoo ក្លាយជាសិល្បករទោល K-pop ដំបូងគេប្រើរយៈពេល លឿនបំផុតដែលអាចទទួលបានការបញ្ជាទិញជាមុនចំនួន ១០០,០០០ បន្ទះពីស្តុក ។ ពីមុន BLACKPINK ក៏បានកត់ត្រាការបញ្ជាទិញទុកមុនចំនួន ១០០,០០០ ក្នុងរយៈពេល ២៤ម៉ោងជាមួយនឹងអាល់ប៊ុមទី ២ របស់ពួកគេ ‘BORN PINK’ ។

ជាមួយគ្នានេះ ផលិតកម្ម YG Entertainment បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងឈុតខ្លីសម្រាប់ការចេញផ្សាយបទចម្រៀងទោលរបស់ Jisoo ត្រូវបានបញ្ជាក់នាងនឹងបង្ហាញខ្លួនជាលើកដំបូង នៅថ្ងៃទី ៣១ ខែមីនា។ Jisoo នឹងក្លាយជាសមាជិកចុងក្រោយរបស់ BLACKPINK និងចេញបទ ចម្រៀងទោលរបស់នាងបន្ទាប់ពី Jennie, Rosé និង Lisa ។

យ៉ាងណាមិញ វីដេអូបទចម្រៀងទោលរបស់ Jisoo ត្រូវបានថតនៅក្រៅប្រទេស ដែលភាគច្រើនស្ថិតនៅចន្លោះកាលវិភាគទេសចរណ៍ពិភពលោករបស់ BLACKPINK ជាពិសេសផលិតកម្ម YG Entertainment បានចំណាយប្រាក់យ៉ាងច្រើនបំផុតក្នុងការផលិតផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អ្នកគាំទ្រសរសើរ Jin សមាជិក BTS កាន់តែសង្ហាពេលស្ថិតក្នុងជួរកងទ័ព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម