ជីវិតកម្សាន្ដ
មហាជនជីកកកាយរូបភាពស្និទ្ធស្នាលកាល៨ឆ្នាំមុន រវាង Bella និង Mew
បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតបានទម្លាយឃ្លិបពីព្រឹត្តិការណ៍នៃកាបូបម៉ាកល្បីៗ ជាមួយតារាស្រីៗដែលត្រូវគេអញ្ជើញឲ្យចូលរួម ក្នុងនោះគេឃើញ Bella និង Mew Nittha ក៏មានវត្តមាននៅកន្លែងនោះដែរ។ ក្រោយមកមហាជនបានឃើញ Mew ត្រូវបែរទៅម្ខាងហើយគ្រប់គ្នាឈរចំហៀង ខណៈ Bella បែរឈរយ៉ាងលេចធ្លោនៅកណ្តាលដោយមិនខ្វល់ពីនរណាទាំងអស់។
ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមមួយក្រុមបានទម្លាយរូបថតកាលពី៨ឆ្នាំមុន ដែលជាព្រឹត្តិការណ៍បាល់ទាត់ប្រពៃណីរបស់ប៉ុស្តិ៍លេខ៣ នៃខួប៤៥ឆ្នាំ ដោយមានរូបភាព Bella Ranee និង Mew Nittha ដើរចាប់ដៃគ្នាបង្ហាញភាពស្និទ្ធស្នាល ដោយអ្នកទាំងពីរបញ្ចេញអត្តចរិតដូចជាមិត្តសម្លាញ់មើលទៅពិតសប្បាយរីករាយយ៉ាងខ្លាំង។

យ៉ាងណាមិញក្រោយរូបប៉ុន្មានសន្លឹកបង្ហោះជាសាធារណៈ មហាជនជាច្រើនបានចូលទៅបញ្ចេញមតិនិងចង់ឲ្យអ្នកទាំងពីរក្លាយជាមិត្តនឹងគ្នាច្រើនជាងមានបញ្ហាលើបណ្ដាញសង្គមដូចពេលនេះ ចំណែកមនុស្សមួយចំនួនធំខ្លះក៏ចង់ឃើញពេលវេលាបែបនេះម្តងទៀត ពីព្រោះមិនថា Mew Nittha ឬ Margie Rasri ពួកគេសុទ្ធតែស្ថិតក្នុងទ្រនំប៉ុស្តិ៍លេខ៣ដូចគ្នាទាំងអស់។

សូមរម្លឹកដែរថា កាលដែលតារាស្រី Bella មានបញ្ហាប្រទាក់ក្រឡាគ្នាជាមួយអ្នករួមជំនាន់ គឺផ្ដើមដំបូងដោយ Margie Rasri បាននិយាយក្នុងឆានែលរបស់ Mai Davika ថានាងមិនចង់រួមការងារជាមួយតារាស្រីវ័យក្មេងរូបនេះទៀតឡើយ ប្រសិនបើមានឱកាសម្ដងទៀត។ ដែលប្រយោគនេះបានធ្វើឲ្យអ្នកលេងអ៉ិនធើណេតផ្ដោតលើ Bella ហើយវាក៏បានប៉ះពាល់ដល់ហ្វេនរបស់នាងថែមទៀតផង។ មនុស្សភាគច្រើនគិតថាបញ្ហានេះមិនគួរលើកយកមកពិភាក្សាតាមប្រព័ន្ធផ្សព្វផ្សាយទេ ព្រោះនឹងប៉ះពាល់ដល់អ្នកដទៃ ហើយក៏ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមព្យាយាមគាស់កកាយ ឃកលិបវចាស់ៗជាមួយនឹងតំណភ្ជាប់ទៅកាន់ Bella Ranee ចំៗតែម្ដង ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះរឿងគេចោទយកមុខពេញប្រទេស Bella បង្ហោះសំណេរវែងមួយ
ចុចអាន៖បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ