ជីវិតកម្សាន្ដ
តួឆ្នាសរឿង “ស្អប់ព្រោះស្រលាញ់” លួចយំក្នុងបន្ទប់ទឹក បន្ទាប់ពីធ្វើការជាមួយរៀមច្បង Anne
តារាចម្រៀងនិងសម្ដែងដ៏មានទេពកោសល្យ Namcha Sheranut Yusananda កាលពីថ្ងៃទី០៦ ខែមីនា នាងបានទម្លាយអារម្មណ៍ពិតក្នុង Channel YouTube របស់ Nam Cha Chiranat ថា ធ្លាប់លួចយំក្នុងបន្ទប់ទឹក ក្រោយធ្វើការជាមួយរៀមច្បង Anne Thongprasom ។

តារាចម្រៀងរូបនេះបាននិយាយថា ការសម្ដែងគឺពិបាកជាងការធ្វើតន្ត្រី។ ព្រោះការសម្ដែងយើងត្រូវតែជាអ្នកផ្សេង ច្រៀងគឺជាយើងពិតៗ បើជាតួអង្គយើងត្រូវស្រូបយកតួអង្គនោះហើយសម្ដែងឲ្យត្រូវនឹងសាច់រឿង។ ការសម្ដែងត្រូវចំណាយថាមពលច្រើន ប៉ុន្តែវាសប្បាយ។ ប៉ុន្តែយើងមិនអាចជ្រើសរើសបានទេ។ ត្រូវតែធ្វើគ្រប់តួនាទីដែលគេតម្រូវមក។
តារាសម្ដែង Namcha បាននិយាយទៀតថា “រឿងដំបូងដែលលេងជាតួអង្គអាក្រក់គឺមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែ បង Anne បានផ្តល់ឱកាសដល់ខ្ញុំ។ ខ្ញុំបានចំណាយពេលសម្រាកអាហារថ្ងៃត្រង់រត់ទៅយំក្នុងបន្ទប់ទឹក។ ពេលនោះវាពិតជាតានតឹងខ្លាំង។ ពេលខ្លះខ្ញុំគេងមិនលក់ទេ ព្រោះនៅគិតដល់រឿងទាំងនោះ តែក្រោយមកបង Anne បានបង្រៀនខ្ញុំពីរបៀបប្រយុទ្ធនិងត្រូវសម្ដែងឲ្យសមនឹងសាច់រឿងតម្រូវ”។

ទោះយ៉ាងណា មហាជននៅចាំបានថា Namcha Sheranut ធ្លាប់សម្ដែងជាតួអង្គកាចឆ្នាសក្នុង “រឿងស្អប់ព្រោះស្រលាញ់” ដែលមានតួឯកស្រីគឺ Kimberly និង James ma ហើយកាលណោះទស្សនិកជនពិតជាសរសើរពីចរិតលក្ខណៈតួកាចសក្ដិសមឥតខ្ចោះរបស់នាង ដែលធ្វើឲ្យសាច់រឿងកាន់តែល្អមើលពីមួយភាគទៅមួយភាគផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនជីកកកាយរូបភាពស្និទ្ធស្នាលកាល៨ឆ្នាំមុន រវាង Bella និង Mew
ចុចអាន៖អាងហែលទឹកក្នុងភូមិគ្រឹះថ្មីរបស់ Mai Davika ប្រណិតមិនចាញ់សេដ្ឋីស្រុកថៃ

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល