ជីវិតកម្សាន្ដ
Lisa រងការរិះគន់ពីហ្វេនថៃ រឿងសាក់លើខ្នង
កាលពីពេលថ្មីៗនេះ Lisa សមាជិក BLACKPINK ទើបតែបានបង្កភ្ញាក់ផ្អើលនៅអ៊ីនធឺណិតជាមួយសាក់លើខ្នងក្នុងក្របទស្សនាវដ្តី Harper’s BAZAAR ខណៈអ្នកគាំទ្រជនជាតិថៃបែជាមិនពេញចិត្តទៅវិញ ។

តាមរយៈរូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter ដែលអ្នកនិយមលេងអ៊ីនធឺណិតតបានសរសេរ ជេរស្តីបន្ទោសថា ស្នាមសាក់របស់ Lisa មើលទៅមិនសមរម្យ ជាពិសេសប្រជាជនថៃចាត់ទុកនាងជាមនុស្សស្រីអាក្រក់ទៅវិញ។ រហូតដល់វាក្លាយជាប្រធានបទនៃការជជែកដេញដោលនៅក្នុងពិភពអនឡាញ។


ជាមួយគ្នានោះក៏មានអ្នកគាំទ្រជនជាតិថៃជាច្រើនបានបញ្ចេញមតិរិះគន់ដោយនិយាយថា Lisa កំពុងតែមមាញឹកធ្វើការរាប់លានក្នុងពេលតែមួយ ប៉ុន្តែអ្នកមិនគួរចាក់សាក់ទេ ។ ក្នុងនោះក៏មានអ្នកគាំទ្រនាងផ្សេងទៀតចេញមកការពារបាននិយាយថា លុយកាក់ រូបកាយសិទ្ធិរបស់នាង ហេតុអ្វីបានជារំខានជីវិតរបស់នាង? ចំណែកអ្នកក៏បានលើកឡើងថា តើពិភពលោកបានឈានដល់សម័យណាដែរ ប៉ុន្តែអ្នកហាក់ដូចជាមិនទាន់តាមទាន់ពិភពលោក? ។

យ៉ាងណាមិញ កាលពីថ្ងៃទី ១ ខែ មីនា សមាជិកLisa នៃក្រុមចម្រៀង BLACKPINK បានបង្ហាញខ្លូននៅលើក្របទស្សនាវដ្តី Harper’s BAZAAR មនុស្សជាច្រើនបានកោតសរសើរចំពោះទេពកោសល្យ សម្រស់ និងភាពគួរឱ្យ ស្រលាញ់របស់នាង ជាពិសេសនៅក្នុងរូបភាពអ្នកគាំទ្រឃើញខ្នងរបស់ Lisa មានស្នាមសាក់តូចមួយចេញមកហៅថាបង្កើតភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះស្នាមសាក់នេះមិនធ្លាប់ឃើញពីមុនមក ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ត្រឹមរយៈពេល ២៤ ម៉ោង អាល់ប៊ុមទោលរបស់ Jisoo ត្រូវកុម្ម៉ង់ទុកមុន ១០០ ពាន់បន្ទះ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?