ជីវិតកម្សាន្ដ
Lisa ប្រាប់មូលហេតុដំបូងដែលនាំឱ្យនាងប្រឡូកក្នុងវិស័យ Kpop
ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់តារារ៉េបជនជាតិថៃ Lalisa ដែលបច្ចុប្បន្ននាងជាសមាជិកក្រុមចម្រៀង Blackpink កំពុងជ្រកកោនក្រោមផលិតកម្ម YG Entertainment របស់ប្រទេសកូរ៉េខាងត្បូង។

មុនក្លាយជាតារា Kpop ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃ Lalisa ធ្លាប់ទទួលឥទ្ធិពលពីតារា Kpop រៀមច្បង ហើយនាងអាចមានឱកាសចូលរួមជាសមាជិកនៃក្រុម Blackpink គឺដោយសារតារាស្រីវ័យ ២៥ឆ្នាំរូបនេះ ខិតខំប្រឹងប្រែង និងហាត់ពត់លត់ដំខ្លួនឯងខ្លាំងបំផុត។

តាមរយៈបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Bazaar តារារ៉េប Lalisa បានចែករំលែកអតីតកាល មុនឈានជើងចូល Kpop ថា នាងចាប់ផ្ដើមហ្វឹកហាត់ច្រៀង និងរាំតាំងអាយុ ៤ឆ្នាំមកម្ល៉េះ ដោយសារចង់ក្លាយជាអ្នកចម្រៀង ប៉ុន្តែកាលណោះមិនទាន់នឹកស្រមៃក្លាយជាតារា Kpop នោះទេ។

លុះមានពេលមួយនោះ នាងបានទៅមើលការប្រគុំតន្ត្រីរបស់តារា Kpop រៀមច្បង ហើយនាងពិតជាជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំងទៅលើការរាំរបស់តារាទាំងនោះ។ នាងបានសង្កេតមើលការសម្ដែងដ៏រស់រវើករបស់ពួកគេ ហើយឥទ្ធិពលរបស់ពួកគេបានជម្រុញនាង ធ្វើឱ្យនាងប្តេជ្ញាចិត្តចង់បង្ហាញខ្លួនលើឆាកឱ្យបានល្អដូចជាពួកគេដែរ។ ដោយសារការតាំងចិត្ត ដើម្បីសម្រេចក្ដីស្រមៃក្លាយជាអ្នកចម្រៀងល្បី នាងបានទៅរៀនរាំ និងហ្វឹកហាត់ខ្លួនឯងជាច្រើនឆ្នាំ រហូតមានសមត្ថភាពអាចប្រឡងចូលផលិតកម្ម YG Entertainment ដោយជោគជ័យ នៅឆ្នាំ២០១៦៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ បើមិនក្លាយជាតារាចម្រៀងទេ Lisa នឹងចាប់អាជីពមួយនេះ
ចុចអាន៖ ត្រឹមរយៈពេល ២៤ ម៉ោង អាល់ប៊ុមទោលរបស់ Jisoo ត្រូវកុម្ម៉ង់ទុកមុន ១០០ ពាន់បន្ទះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា