ជីវិតកម្សាន្ដ
ឆ្នាំ២០២៣ ទ្រព្យសម្បត្តិ Pope តួឯកប្រុសរឿង បុព្វេសន្និវាស កើនខ្ពស់មិនធម្មតា
ថ្វីត្បិតមិនសូវត្រូវប៉ាន់លើការផ្សាយពាណិជ្ជកម្ម និងមិនសូវលេចមុខញឹកញាប់ក្នុងខ្សែភាពយន្តទូរទស្សន៍ ប៉ុន្តែតារាសម្ដែង Pope Thanavat តួឯកប្រុសរឿង បុព្វេសន្និវាស រកចំណូលបានមិនតិចនោះទេក្នុងមួយឆ្នាំៗ។
ប្រភពពី Networthspot បានរាយការណ៍ថា ក្នុងមួយឆ្នាំ Pope អាចរកចំណូលបានរហូតដល់ ២.៩៣លានដុល្លារ ដែលវាបានមកពីការផ្សព្វផ្សាយសេវាកម្ម និងងផលិតផលលើបណ្ដាញសង្គម Instagram, ការថតភាពយន្តភាគ និងចូលរួមព្រឹត្តិការណ៍ធំៗនៅក្នុងស្រុក។ មិនតែប៉ុណ្ណោះ តារាប្រុសវ័យ ៤០ឆ្នាំរូបនេះ ក៏មានជំនួញផ្ទាល់ខ្លួន ដែលអាចឱ្យលោកកើបលុយបានរាប់សែនដុល្លារផងដែរ។
ដោយសារមានប្រភពចំណូលទៀងទាត់ពីជំនួញផ្ទាល់ខ្លួន និងចំណូលពីវិស័យសិល្បៈផងនោះ បច្ចុប្បន្ន Pope មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១៤.៦៧លានដុល្លារអាមេរិក។ ទោះយ៉ាងណានេះគ្រាន់តែជាតម្លៃប៉ាន់ប្រមាណប៉ុណ្ណោះ ខណៈទ្រព្យសម្បត្តិពិតអាចមានលើសពីនេះទៀត។ យោងតាមការវិភាគ Pope អាចមានទ្រព្យសម្បត្តិរហូតដល់ ២៣.៤៧លានដុល្លារ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បង្ហាញទ្រព្យសម្បត្តិវាល់លានរបស់ Ter មិត្តប្រុស Mai Davika
ចុចអាន៖ ឆ្នាំ២០២៣ Bella Ranee ក្លាយជាម្ចាស់ទ្រព្យសម្បត្តិវាល់លានដុល្លារ វ៉ាដាច់តារារៀមច្បងច្រើនរូប
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ