ជីវិតកម្សាន្ដ
ទូច ស្រីល័ក្ខ និងកូនប្រុសឡើងតុលាការស្អែកនេះ ដើម្បីតតាំងក្តីករណីអតីតស្វាមីទាមទារកូន
ភ្នំពេញ ៖ តារាចម្រៀងស្រីអ្នកនាង ទូច ស្រីល័ក្ខ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះថា ស្អែកនេះនាងនិងកូនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឡើងតតាំងក្តីជាមួយអតីតស្វាមីជនជាតិបរទេស។

អ្នកនាង ទូច ស្រីល័ក្ខ បានថ្លែងឲ្យដឹងថា ខ្ញុំនឹងកូនបានត្រៀមខ្លួនហើយសម្រាប់ថ្ងៃស្អែកដែលពួកយើងនឹងជួបគ្នានៅសាលាដំបូងសួរថា អស់លោកស្រីអ្នកនាងកញ្ញាមួយចំនួនតូច ដែលនិយាយថា ឲ្យកូនគេជួបឪពុកគេផង មានដឹងទេថាជាឈាមរបស់គេ គេមិនខ្វល់ផង។

តារាស្រីអ្នកនាង ទូច ស្រីល័ក្ខ បាននិយាយបន្តថា កន្លងមកជាង១ឆ្នាំជាងមកហើយហេតុអ្វីអស់លោកស្រីអ្នកនាងកញ្ញាមិនទៅសួរគេផងថា ហេតុអីបានចិត្តដាច់ចុះចោលប្រពន្ធកូនទៅភ្ជាប់ពាក្យនឹងស្រីថ្មីបែបនេះ? កុំឲ្យក្តៅបើមិនដឹងកុំចេះតែបំពាននិយាយអ្វីមិនត្រឹមត្រូវ។ មួយរយរៀលខ្មែរមិនដែលផ្ញើឲ្យកូនផងពេលកូនឈឺតើវត្តមានឪពុកគាត់នៅទីណា ? សូម្បីតែតេមកសួរកូនក៏មិនដែរផងលោក។

សូមបញ្ជាក់ថា អ្នកនាង ទូច ស្រីល័ក្ខ និងអតីតស្វាមីក្រោយពេលភ្ជាប់ចំណងស្នេហ៍មានរយៈពេលច្រើនឆ្នាំរហូតឈានដល់ចំណងអាពាហ៍ពិពាហ៍បង្កើតបានកូនប្រុសម្នាក់ជាចំណងដៃនោះក៏ស្រាប់តែធ្លាយដំណឹងនៃការប្រេះឆាស្នេហ៍ ក្រោមហេតុផលរស់នៅមិនចុះសម្រុងនិងការលួចលាក់ផិតក្បត់មានស្រីថ្មីពីសំណាក់ភាគីខាងប្រុស៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់