Connect with us

ជីវិតកម្សាន្ដ

Jisoo បំបែកកំណត់ត្រាជាសមាជិក BLACKPINK លក់អាល់ប៊ុមទោលដាច់បំផុត

បានផុស

នៅ

Jisoo សមាជិកក្រុម BLACKPINK បានបំបែកឯតទគ្គកម្មក្លាយជាសមាជិកក្រុម BLACKPINK និងជាសិល្បករ K-pop ដែលមានគេបញ្ជាទិញអាល់ប៊ុមទុកមុនដាច់បំផុត ត្រឹមរយៈពេល២៤ម៉ោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីក្រុម BLACKPINK មាន Jennie, Rose និង Lisa បានបញ្ចេញស្នាដៃទោលផ្ទាល់ខ្លួន​បន្តិចម្តងៗ ​អ្នកគាំទ្រតន្ត្រីបានសម្រុកទិញនិងកម្មង់ទុកមុនរាល់អាល់ប៊ុមរបស់ពួកគេ។​ យ៉ាងណាមិញ Jisoo គ្រោងនឹងចេញអាល់ប៊ុមនៅថ្ងៃទី ៣១ ខែមីនា ​ខណៈ BLINK ជុំវិញពិភពលោករង់ចាំមើលថាតើនាងនឹងមកជាមួយប្រភេទតន្ត្រីបែបណា។

ប៉ុន្តែ​មុន​នឹង​ទស្សនា តារា K-pop រូបនេះបានអង្រួនឧស្សាហកម្មតន្ត្រី ដោយក្លាយជាសិល្បករកូរ៉េខាងត្បូង ដែលមានចំនួនការបញ្ជាទិញមុនអាល់ប៊ុមខ្ពស់បំផុតក្នុងរយៈពេល ២៤ ម៉ោង លើសពីកំណត់ត្រាមុនរបស់ក្រុមរបស់ពួកគេ គឺក្រុម BLACKPINK តែម្ដង។

ដោយឡែក ដើម្បីអបអរដែលអាល់ប៊ុមទោលជោគជ័យ Jisoo នឹងមានព្រឹត្តិការណ៍ចុះហត្ថលេខាលើអ្នកគាំទ្រក្រៅបណ្តាញលើកដំបូងរបស់នាងនៅថ្ងៃទី ០១ ខែមេសា ស្របពេលដែលវាបានឈានដល់ដំណាក់កាលបញ្ជាទិញជាមុនចំនួន ១៥៩,៨៤៦ ក្នុងរយៈពេល ២៤ ម៉ោងដំបូងនៃ Ktown4u ដោយបំបែកកំណត់ត្រាជាច្រើន និងលើសពីតួលេខកំណត់ដោយ BLACKPINK NCT 127 និង BTS នៅលើគេហទំព័រ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រឹមរយៈពេល ២៤ ម៉ោង អាល់ប៊ុមទោលរបស់ Jisoo ត្រូវកុម្ម៉ង់ទុកមុន ១០០ ពាន់បន្ទះ

ចុចអាន៖Lisa រងការរិះគន់ពីហ្វេនថៃ រឿងសាក់លើខ្នង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម