ជីវិតកម្សាន្ដ
តាមពិត Nadech ជាបុរសពូកែប្រចណ្ឌ មិនលើកលែងសូម្បីតែ Mario
ចាប់តាំងពីប្រកាសទំនាក់ទំនងផ្លូវការ គូស្នេហ៍តារាសម្ដែង Nadech Kugimiya និងមិត្តស្រី Yaya Urassaya តែងតែបង្ហាញភាពផ្អែមល្ហែមខ្លាំងជាងមុន ស្របពេលដែលលោកនិយាយថា ជាមនុស្សពូកែប្រចណ្ឌសូម្បីតែជាមួយនឹងMario ។

កាលពីពេលថ្មីៗនេះ Nadech បានអង្គុយនាមជាភ្ញៀវក្នុងកម្មវិធី Share Dolphin របស់ Nikki Nachat ខណៈ Nikki សួរថា មិត្តស្រីស្អាតយ៉ាងនេះប្រច័ណ្ឌឬអត់? ក្នុងឃ្លិបនោះនេះតារាប្រុសប្រចាំប៉ុស្តិ៍លេខ៣ ឆ្លើយថា “តាមពិតទៅខ្ញុំជាមនុស្សមានចិត្តច្រណែន សូម្បីតែជាមួយមិត្តភក្តិ ខ្ញុំមានអារម្មណ៍ថាត្រូវការសារៈសំខាន់របស់គាត់នៅក្នុងទំនាក់ទំនងពួកយើងបំផុត ប៉ុន្តែវាដូចជាអាត្មានិយមខ្លាំងពេក រហូតខ្ញុំត្រូវរៀនពីវា”។

លើសពីនេះតារាសម្ដែង Nadech និយាយបន្ថែមទៀតថា លោកហ៊ានមើលរឿងដែលគាត់លេង។ ព្រោះដឹងថាវាជាការងារ និងយល់ ១០០% ប៉ុន្តែពេលផ្សេងក្រៅពីការងារ មានរឿងខ្លះដែលលោកថាមិនចូលចិត្ត ជួនកាលពេលសង្សារខ្លួននិយាយច្រើនពេកពីអ្នកណាម្នាក់។ បន្ទាប់មកគាត់មានស្នាមញញឹម និងសុភមង្គលដូចកំពុងមានក្ដីសុខជាមួយម្នាក់នោះ។ តួយ៉ាងដូចជា Mario គាត់សរសើរថាសង្ហាខ្លាំង។

យ៉ាងណាមិញ Nikki Nachat ក៏សួរបន្ថែមទៀតថា ធ្វើយ៉ាងម៉េចទើបស្រលាញ់គ្នាបាន? ស្របពេលដែល Nadech ឆ្លើយទាំងញញឹមថា “ថ្ងៃនោះខ្ញុំត្រឹមជាអ្នកគាំទ្រម្នាក់ ខ្ញុំមានអារម្មណ៍ខ្មាសអៀនខ្លាំងណាស់ពេលនៅក្បែរ Yaya។ តើខ្ញុំគួរធ្វើយ៉ាងណាដើម្បីបន្តនិយាយជាមួយគាត់ មិនដែលគិតថា Yaya ចង់បានខ្ញុំដូចខ្ញុំចង់បានគាត់ទេ។ ពេលនោះខ្ញុំបានប្រើវិធីសុំលេខអ្នករាល់គ្នា រួមទាំងគាត់ ប៉ុន្តែមិនហ៊ានផ្ញើសារទេ ទាល់តែគាត់ផ្ញើសារមកជូនពរខ្ញុំរីករាយថ្ងៃកំណើត។ ដូច្នេះយើងបានបន្តនិយាយគ្នា រហូតដល់យើងស្រឡាញ់គ្នាអស់រយៈពេល ១១ ឆ្នាំមកទល់ពេលនេះ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?