ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតមិនពេញចិត្ត ពេលឃើញឈុតថើបគ្នារបស់ Song Hyekyo និង Song Joongki
អ្នកនិយមលេងអ៊ីនធឺណិតបង្ហាញការមិនសប្បាយចិត្តពេលឃើញឈុតថើបគ្នារបស់ Song Hyekyo និង Song Joongki ក្នុងការប្រគំតន្ត្រីគម្រប់ខួប ៥០ ឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍ KBS ខណៈគូនេះលែងលះគ្នារួចរាល់ហើយ ។

កាលពីថ្ងៃទី ៣ ខែ មីនា ស្ថានីយ៍ទូរទស្សន៍ KBS បានប្រារព្ធការប្រគំតន្ត្រីខួបលើកទី ៥០ ពិសេស ‘Your KBS, Our 50 Years’ ។ ការប្រគំតន្ត្រីនេះត្រូវបានផ្សាយផ្ទាល់ និងមានការសំដែងពីសិល្បករជាច្រើនរូប និងការសម្តែងជាច្រើនត្រូវបានរៀបចំឡើង ហើយតារាចម្រៀង Gummy បានបង្ហាញខ្លួននៅលើឆាកដើម្បីច្រៀងបទ OST “You Are My Everything” នៃភាពយន្តល្បីប្រចាំឆ្នាំ ២០១៦ “Descendants of the Sun” ។

ខណៈពេលដែលអ្វីគ្រប់យ៉ាងគឺល្អឥតខ្ចោះ អ្នកទស្សនាត្រូវបានគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅអំឡុងពេលសម្តែងអេក្រង់បង្ហាញឈុតថើបរបស់តួសំខាន់ Song Hyekyo និង Song Joongki ពីរឿងភាគ។ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺ ណិតមិនពេញចិត្តនិងប្រកែកថា មិនចាំបាច់បញ្ចូលឈុតថើបគ្នានោះទេ ដោយសារតែគូស្នេហ៍មួយគូនេះបានលែងលះគ្នាបន្ទាប់ពីរៀបការបានជិតពីរឆ្នាំ ។
ជាមួយគ្នានេះ មតិជាច្រើននៅលើបណ្តាញសង្គមលើកឡើងថា “តើវាពិតជាចាំបាច់មែនទេ?” “វាពិតជាឆ្គងណាស់ KBS មិនគួរបង្ហាញវាទេ” “មានឈុតឆាកជាច្រើនទៀតរបស់អ្នកទាំងពីរក្នុងរឿង ប៉ុន្តែហេតុអ្វីបានជាពួកគេជ្រើសរើសឈុត ថើប? ” ។

គួររំម្លឹកដែលថា កាលពីខែតុលា ឆ្នាំ ២០១៧ តារាសម្តែង Song Joong-ki បានរៀបការជាមួយតារា សម្តែង Song Hye-kyo ដែលអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាបន្ទាប់ពីសម្តែងរឿង ‘Descendants of the Sun’ ប៉ុន្តែបានលែងលះគ្នាដោយកិច្ចព្រមព្រៀងនៅខែ កក្កដា ឆ្នាំ ២០១៩ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jennie លេងស្ទីលតុបតែងមុខនឹងបង់បិទរបួស ទាក់ទាញខ្លាំងនៅកម្មវិធី Paris Fashion Week

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ