ជីវិតកម្សាន្ដ
បង្កើតកម្មវិធី Miss Grand ១០ឆ្នាំហើយ លោក ណាវ៉ាត់ សល់ទ្រព្យផ្ទាល់ខ្លួនប៉ុន្មានទៅ?
ណាវ៉ាត់ អ៊ីសារ៉ាហ្គ្រីស៊ីល (Nawat Itsaragrisil) ធ្លាប់ជាបុគ្គលិកសារព័ត៌មាននៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថៃ ហើយបច្ចុប្បន្នលោកជាអ្នកជំនួញជោគជ័យមួយរូប ដែលទស្សនិកជនភាគច្រើនបានស្គាល់តាមរយៈនាយកស្ថាប័ន Miss Grand International ។
លោក ណាវ៉ាត់ ត្រូវបានគេស្គាល់ជាលើកដំបូងនៅក្នុងកម្មវិធីទូរទស្សន៍ទេសចរណ៍ និងបន្ទាប់មកលោកបានចូលបម្រើជាពិធីករនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដោយធ្វើជាម្ចាស់ផ្ទះកម្មវិធី “Travel variety talk show Today Show” និងក្លាយជានាយកប្រតិបត្តិ ក៏ដូចជាផលិតករនៃកម្មវិធីប្រកួតបវរកញ្ញាពិភពលោកថៃ អំឡុងឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២។
ក្រោយឈប់ធ្វើការឱ្យគេ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ លោកចាប់ផ្តើមបង្កើតកម្មវិធីបវរកញ្ញាថ្នាក់ជាតិគឺ Miss Grand Thailand ហើយនៅថ្ងៃទី១៩ ខែឆ្នាំដដែល លោកបង្កើតកម្មវិធីនេះជាកម្មវិធីអន្តរជាតិដោយដាក់ឈ្មោះថា Miss Grand International ស្របពេលដែលបច្ចុប្បន្នកម្មវិធីសម្រស់មួយនេះបានសាយភាយទៅដល់ជិត ១០០ប្រទេស នៅជុំវិញពិភពលោក។
បន្ទាប់ពីបង្កើតកម្មវិធី Miss Grand International យ៉ាងជោគជ័យ អស់រយៈពេល ១០ឆ្នាំ ពេលនេះលោក ណាវ៉ាត់ អាចរកចំណូលបានវាល់លានបាតឱ្យស្ថាប័នរបស់ខ្លួន និងបានកើបប្រាក់ចំណេញរាប់លានបាតទៀត ចូលហោប៉ៅផ្ទាល់ខ្លួន។ យោងតាមការវិភាគពី Wikipedia, Popular Bio និង Celebrity Age បានឱ្យដឹងថា ឆ្នាំ២០២៣នេះ ស្ថាបនិក MGI លោក ណាវ៉ាត់ អ៊ីសារ៉ាហ្គ្រីស៊ីល ជាម្ចាស់ប្រាក់សុទ្ធប្រមាណ ៥លានដុល្លារអាមេរិក ដែលនេះមិនទាន់រាប់បញ្ចូលនូវអចលនទ្រព្យដទៃទៀតនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឆ្នាំ២០២៣ ទ្រព្យសម្បត្តិ Pope តួឯកប្រុសរឿង បុព្វេសន្និវាស កើនខ្ពស់មិនធម្មតា
ចុចអាន៖ ម្ចាស់មកុដ MGI ឆ្នាំនេះ រកចំណូលមិនសូវបានឱ្យក្រុមហ៊ុន
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច