ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺរណិតនាំគ្នាជីកកាយរូបភាព និងអត្ថន័យស្នាមសាក់របស់ Lisa
ក្រោយបង្ហាញខ្លួននៅលើក្របទស្សនាវដ្ដី Bazaar កាលពីដើមខែមីនាកន្លងទៅថ្មីៗនេះ Lalisa សមាជិកក្រុម Blackpink បានបង្កឱ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្ររាប់លាននាក់ទៅលើស្នាមសាក់របស់នាង ដែលគេប្រទះឃើញនៅចំហៀងឆ្អឹងជំនីឆ្វេង។

ដោយសារសាមីខ្លួនមិនទាន់ចេញមុខមកនិយាយជាសាធារណៈអំពីស្នាមសាក់របស់ខ្លួន ដូច្នេះអ្នកលេងអ៊ីនធឺរណិតបាននាំគ្នាវែកញែកអំពីស្នាមសាក់នោះថាវាជារូបអ្វី និងមានអត្ថន័យបែបណា ទើបបានជា Lisa ហ៊ានសាក់វានៅលើសាច់បែបនេះ។

បន្ទាប់ពីវែកញែកអស់រយៈពេលប៉ុន្មានថ្ងៃ គេនាំគ្នាសន្មត់ថា ស្នាមសាក់របស់ Lisa ជារូបភាពផ្កា Edelweiss ដែលជាផ្កាតំណាងនៃសេចក្ដីស្រឡាញ់ មានប្រភពមកពីប្រទេសស្វីស។ ចំណែកនៅក្នុងពាក្យអាល្លឺម៉ង់ផ្កា Edelweiss គឺជាការរួមបញ្ចូលគ្នានៃភាពថ្លៃថ្នូរ និងការលះបង់។

អ្នកលេងអ៊ីនធឺរណិតលើកឡើងថា មូលហេតុដែល Lisa សាក់រូបផ្កា Edelweiss ព្រោះវាជាផ្កាសំណព្វរបស់នាង ហើយវាត្រូវបានគេប្រើដើម្បីរចនាលើនាឡិកាដៃម៉ាក Bulgari ដែល Lisa ជាទូតសុឆន្ទៈតំណាងឱ្យយីហោប្រណីតនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Lisa រងការរិះគន់ពីហ្វេនថៃ រឿងសាក់លើខ្នង
ចុចអាន៖ Lisa ប្រាប់មូលហេតុដំបូងដែលនាំឱ្យនាងប្រឡូកក្នុងវិស័យ Kpop

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ