ជីវិតកម្សាន្ដ
ផលិតករត្រៀមផលិតភាពយន្តរឿង “គុនខ្មែរ” លើកស្ទួយគុនខ្មែរទៅកាន់ពិភពលោក
កាលពីថ្មីៗកន្លងទៅផលិតករខ្មែរល្បីឈ្មោះមួយរូប គឺលោក ហ៊ុយ យ៉ាឡេង បានបង្ហើបពីបំណងរបស់ខ្លួនក្នុងការផលិតភាពយន្តរឿង “គុនខ្មែរ” ម្តងរួចមកហើយ ប៉ុន្តែដោយខ្វះខាតថវិកាដើម្បីផលិតលោកបានអំពាវនាវឲ្យមានការចូលរួមពីមហាជនទូទៅ។

សម្រាប់គោលបំណងនៃការផលិតនេះត្រូវបានលោក ហ៊ុយ យ៉ាឡេង បញ្ជាក់ថា ដើម្បីចូលរួមលើកស្ទួយ “គុនខ្មែរ ” និងផ្សព្វផ្សាយទៅពិភពលោកឲ្យបានស្គាល់កាន់តែច្បាស់អំពីវិស័យគុនខ្មែរ។ លោកថា ចំពោះការផលិតនេះត្រូវចំណាយដើមទុកអស់រហូតខ្ទង់១០ម៉ឺនដុល្លារឯណ្ណោះ។
ជាថ្មីម្តងទៀតលោក ហ៊ុយ យ៉ាឡេង បានប្រកាសពីបំណងក្នុងការផលិតនូវភាពយន្ត “គុណខ្មែរ” ដោយផ្អែកលើការចូលរួមរបស់កម្លាំងសាមគ្គីមហាជនដើម្បីបានដើមទុនផលិត។ លោក ហ៊ុយ យ៉ាឡេង បានថ្លែងតាមរយ:សារថា លោកនៅមិនទាន់មានថវិកាគ្រប់គ្រាន់ក្នុងការផលិតនៅឡើយទេមកដល់ពេលនេះ តែលោកមានត្រឹមតែជាកម្លាំង និងសម្ភារ:សម្រាប់ត្រៀមថតប៉ុណ្ណោះ។

លោកនិយាយបន្តថា រឿងដែលត្រូវការពេលនេះគឺមានតែរួមគ្នាតាមកម្លាំងសទ្ធាដើម្បីលើកស្ទួយ “គុនខ្មែរ” ទៅកាន់ពិភពលោកតាមរយៈផលិតភាពយន្តរឿងគុនខ្មែរផ្អែកលើរឿងពិតប្រវត្តិសាស្រ្តដូនតាខ្មែរ និងអបអរសាទរដែលគុនខ្មែរមានវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣។

ផលិតករលោក ហ៊ុយ យ៉ាងឡេង បន្ថែមទៀតថា អាចផលិតក្នុងខែឧសភា ឆ្នាំ២០២៣ ដោយការរួបរួមពីកូនខ្មែរទូទាំងពិភពលោក។ សម្រាប់ថវិកាផលិតលោកបញ្ជាក់ជាថ្មីថា ត្រូវចំណាយរហូតខ្ទង់១០ម៉ឺនដុល្លារអាមេរិក គឺអាចផលិតបានសមរម្យ ចូលទីផ្សារក្រៅស្រុកបាន ហើយសង្ឃឹមថាបងប្អូនជួយតាមលទ្ធភាព៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ