ជីវិតកម្សាន្ដ
Aum បង្ហាញមុខធម្មជាតិមិនតុបតែង ក្នុងវ័យ ៤៤ ឆ្នាំ
នៅទំព័រហ្វេសប៊ុក Aum Patchrapa Fanclub បានបង្ហោះរូបភាពរបស់នាងដោយបង្អួតមុខធម្មជាតិមិនមានការតុបតែង ស្របពេលដែលទស្សនិកជនជាច្រើនសម្រុកចូលមកបញ្ចេញមតិសរសើរសម្រស់តារាសម្ដែងវ័យ៤៤ឆ្នាំរូបនេះថាស្អាតមិនចាញ់ក្មេងស្រករក្រោយទេ។

ជាងនេះទៅទៀត មុខធម្មជាតិរបស់ Aum ត្រូវមហាជនសង្កេតឃើញពីទម្រង់មុខរបស់នាងមិនត្រឹមប៉ុណ្ណឹងតែស្រស់ស្អាត ប៉ុន្តែនាងបែរជាគ្មានស្នាមជ្រួញសូម្បីតែបន្តិចណាសោះ បើទោះបីជាស្ថិតក្នុងវ័យ៤៤ឆ្នាំហើយក្ដី។ លើសពីនេះអ្នកគាំទ្ររបស់តារាសម្ដែងជួរមុខ Aum បានចូលមក Comment ខុសៗគ្នាថា “មុខធម្មជាតិស្អាតខ្លាំងពេក មិនសមវ័យនេះទេ, រកសូម្បីតែស្នាមជ្រួញលើមុខមិនឃើញផង!, មុខភ្លឺរលោងពេក មិនដឹងគួរហៅអ៊ុំឬបងស្រីទេ, មុខAum ស្អាតពេកហើយ មើលយូរៗកាន់តែក្មេងទៅៗគួរឲ្យស្រលាញ់ណាស់”។

យ៉ាងណាមិញកាលពីលើកមុន នៅលើគណនីផ្ទាល់ខ្លួនរបស់ Aum Patchrapa ក៏ធ្លាប់បង្ហោះមុខមាត់មិនតុបតែងម្ដងរួចទៅហើយ ក្នុងនោះនាងក៏ទទួលការសរសើរច្រើនពីសំណាក់ទស្សនិកជន ខណៈអ្នកខ្លះប្រាថ្នាចង់បានមុខមាត់ដូច Aum និងមានរាងរៅមិនចេះចាស់សាច់ចាំរហូតផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mew ឆ្លើយច្បាស់ៗថា មិនមានបញ្ហានឹងនរណាម្នាក់ រហូតមិនអាចរួមការងារជាមួយគ្នាទេ
ចុចអាន៖មានផ្ទៃពោះក៏ពិតមែនតែ Patricia ថែរក្សាខ្លួនជាប់លាប់ណាស់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ