ជីវិតកម្សាន្ដ
ជ័យលាភីលំដាប់រងទី១ និងទី២ MQC2023 ប្រកាសបោះបង់តំណែងព្រមគ្នា
អ្នកស្នេហានិយមតាមដាន និងអ្នកគាំទ្រវិស័យប្រឡងបវរកញ្ញាបង្ហាញការភ្ញាក់ផ្អើលគ្រប់គ្នាខណ: ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ក្រោយបញ្ចប់ការប្រកួតបរវកញ្ញាភេទទី៣ នៅកម្ពុជា២០២៣ (Miss que en Cambodia 2023 ) ស្រាប់តែជ័យលាភីលំដាប់រងទី១ និងទី២MQC2023 ប្រកាសបោះបង់ពីតំណែងព្រមគ្នា។

គេកត់សម្គាល់សម្រាប់បវរកញ្ញាដែលប្រកាសលាលែងដំណែងដំបូងគេគឺកញ្ញា ជា ដេវីណា ដែលជាបវរកញ្ញាភេទទី៣ លំដាប់រងទី១បានប្រកាសលាលែងពីតំណែងយ៉ាងភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១០ខែមីនាឆ្នាំ២០២៣។ ដេវីណា បានបញ្ជាក់ថា នាងខ្ញុំ ដេវីណា ម្ចាស់ពានMiss queen cambodia2023 ចំណាត់ថ្នាក់first runner up ខ្ញុំបានលាលែងពីតំណែងជាផ្លូវការហើយ។
នាងបន្ថែមថា សូមថ្លែងអំណរគុណម្តងទៀតដល់បងប្អូនអ្នកគាំទ្រមិត្តភក្តិ និងក្រុមគ្រួសារដែលតែងតែមានការគាំទ្រលើកទឹកចិត្តរូបនាងខ្ញុំ។ ចំពោះការប្រកាសលាលែងពីតំណែងលំដាប់រងទី១ពីសំណាក់បវរកញ្ញា ដាវីណា នៅមិនទាន់ត្រូវបានបញ្ជាក់ពីមូលហេតុណាមួយឲ្យច្បាស់លាស់នៅឡើយទេ។
មិនខុសគ្នាពីកញ្ញា ដេវីណាទេ ចំណែកឯជ័យលាភីលំដាប់រងទី២កញ្ញា ដាវីកា ក៏បានប្រកាសពីដំណឹងលាឈប់ពីតំណែងនេះផងដែរ។ ចំពោះមូលហេតុនាងក៏បានទាន់បានបញ្ជាក់ថា កើតឡើងដោយសារបញ្ហាអ្វីនោះដែរ។ ដាវីកា បានរៀបរាប់ថា សួស្តីបងប្អូនទាំងអ ស់គ្នានាងខ្ញុំ ដាវីកា ជាលំដាប់រងទី២នៃកម្មវិធីMiss queen Cambodia 2023 សូមប្រកាសជាសាធារណ:ថា នាងខ្ញុំសូមលាលែងតំណែងចាប់ពីពេលនេះតទៅហើយ។ សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលស្រលាញ់និងគាំទ្រនាងខ្ញុំ។
តាមការសង្កេតឃើញក្រោយប្រកាសលាលែងតំណែងលំដាប់រងទី១និងរងទី២របស់បវរកញ្ញាភេទទី៣ក ញ្ញា ដេវីណា និងកញ្ញា ដាវីកា នេះបានធ្វើឲ្យអ្នកគាំទ្រសម្តែងការសោកស្តាយនិងភ្ញាក់ផ្អើលគ្រប់គ្នាព្រោះពួកគេទើបតែគ្រងតំណែងលំដាប់រងទី១និងទី២បានប្រមាណតែ២ថ្ងៃប៉ុណ្ណោះ។
គួររម្លឹកដែរថា សម្រាប់ការមិនទទួលបានតំណែងធំជាម្ចាស់ជ័យលាភីម្កុដបវរកញ្ញាភេទទី៣កម្ពុជា២០២៣របស់ ដាវីណា ក៏បង្កឲ្យក្រុមអ្នកលេងបណ្តាញសង្គមមានការមិនអស់ចិត្ត និងនៅតែមើលឃើញថា ដាវីណា ក៏សមក្លាយជាតួឯករដូវកាលនេះ៕ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ