Connect with us

ជីវិតកម្សាន្ដ

លី ម៉ារីណា ទម្លាយរឿងបាក់ទឹកចិត្តធ្ងន់ធ្ងរ ក្រោយអស់ទ្រព្យសម្បត្តិពីខ្លួន

បានផុស

នៅ

ចាំបានថាតារាសម្តែងចាស់វង្សាអ្នកនាងលី ម៉ារីណា កាលពីអំឡុងដើមឆ្នាំ២០២២ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយនាងបានប្រកាសជាសាធារណ:ជុំវិញការផ្តាច់ចំណងស្នេហាជាមួយស្វាមី បន្ទាប់ពីសាងសុភមង្គលអស់រយ:ពេលច្រើនឆ្នាំមកនោះ។

បើគិតមកដល់ពេលនេះចំណងស្នេហារវាងនាង និងស្វាមី បានចែកផ្លូវគ្នាមានរយ:ពេល ១ ឆ្នាំហើយ ខណ:កន្លងមកតារាស្រី លី ម៉ារីណា មិនធ្លាប់ទម្លាយមូលហេតុច្បាស់ពីការបែកបាក់គ្នាទេពោលគឺ គ្រាន់តែនិយាយថារស់នៅមិនចុះសម្រុង។រឿងដែលចាប់អារម្មណ៍ពេលនេះ លី ម៉ារីណា បានបង្ហើបមូលហេតុខ្លះៗនៃការបែកគ្នាជាថ្មីជាមួយការនិយាយថា​នាងធ្លាប់ជួបបញ្ហាបាក់ទឹកចិត្តធ្ងន់ធ្ងរក្រោយអស់ទ្រព្យសម្បត្តិពីខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែង លី ម៉ារីណា បានផ្តល់កិច្ចសម្ភាសន៍តាមរយ:កម្មវិធីមួយកាលពីថ្មីៗនេះថាទោះបីនាងនិងស្វា មីបានផ្តាច់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្នាក៏ពិតមែ នប៉ុន្តែសម្រាប់ទំនាក់ទំនងរវាងអតីតស្វាមីនឹងកូននាងមិនបានកាត់ផ្តាច់ទេគឺផ្តល់ការទាក់ទងគ្នាធម្មតា។ដោយឡែ កនៅពេលសួរថាកន្លងមកគេតែងឃើញអ្នកនាងនិងអតី តស្វាមីបណ្តើរគ្នាចូលរួមកម្មពិធីហាក់មានភាពសិទ្ធស្នា លផ្អែមល្ហែមនឹងគ្នាដូចគ្មានរឿងអ្វីកើតឡើយតើនៅក្រោ យសកម្មភាពនោះមានលក្ខ ណ:ស្វីតដូចនេះទេ?។

ឆ្លើយតបនឹងសួរបែបនេះ ត្រូវបានអ្នកនាង លី ម៉ារីណា បញ្ជាក់ថា ជួលកាលវាជារឿងក្លែងក្លាយព្រោះពេលខ្លះដើរទៅចូលរួមកម្មវិធីគឺផ្លូវតែមួយតែពេលខ្លះចេញមកដល់ខាងក្រៅក៏អាចមានការប៉ះទង្គិតសម្តីជាមួយគ្នាខ្លះដែរ។ លី ម៉ារីណា និយាយទៀតថា ពេលបែកគ្នាជាមួយស្វាមីដំបូង នាងបាក់ទឹកចិត្តខ្លាំងពាក់ព័ន្ធការសួរនាំមួយចំនួនរឿងទ្រព្យសម្បត្តិពីមនុស្សនៅជុំវិញខ្លួន។

លី ម៉ារីណា បន្តថា អំឡុងពេលបែកបាក់គ្នានោះគឺអតីតស្វាមីបានប្រមូលទ្រព្យទៅអស់ពីខ្លួន តែចំណុចនេះហើយបានធ្វើឲ្យនាងកាន់តែបាក់ទឹកចិត្តធ្ងន់ធ្ងរនឹងស្លុចចិត្តខ្លាំងបំផុត ព្រោះមិននឹកស្មានគាត់បំផ្លាញទំនុកចិត្តហើយក្តីស្រលាញ់។ អ្វីដែល​សំខាន់បំផុតទៀតនោះ គឺនាងបានបាត់បង់ស្មារតីគេងមិនលក់ចាប់ផ្តើមមានបញ្ហាខួរក្បាលកើតជាជំងឺស្ត្រេសខ្លាំងអ ស់កម្លាំងចិត្តធ្វើការ អត់កំលាំងចិត្តឡាយលក់និងចេញទៅថតផ្សព្វផ្សាយផលិតផលខាងក្រៅសម្រាប់ភ្ញៀវតែម្តង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម