ជីវិតកម្សាន្ដ
សម្រស់បវរកញ្ញាថ្មីមួយរូប កំពុងបង្កការចាប់អារម្មណ៍ពេញបណ្ដាញសង្គមថៃ
បវរកញ្ញា Maeya Sunsun ម្ចាស់មកុដជំនាន់ទី២នៃកម្មវិធីប្រឡង Miss Fabulous Thailand កំពុងបង្កការចាប់អារម្មណ៍ពាសពេញបណ្ដាញសង្គមថៃ ដោយមានទាំងមតិវិជ្ជមាន និងអវិជ្ជមានមកព្រមគ្នា ក្រោយបវរកញ្ញារូបនេះឈ្នះតំណែងឯក។

នៅក្នុងអាណត្តិទី២ កម្មវិធី Miss Fabulous Thailand 2023 បានរកឃើញម្ចាស់ជយលាភីឯក ដោយបានទៅលើបវរកញ្ញា Maeya Sunsun ។ Maeya Sunsun ជាអតីតនិស្សិតនៃមហាវិទ្យាល័យសិល្បៈ ផ្នែកតន្ត្រី និងចម្រៀងប្រពៃណីថៃ។ កាលពីឆ្នាំ២០១៤ Maeya ធ្លាប់ឈ្នះពានបវរកញ្ញាពិភពលោកហើយចាប់ពីពេលនោះនាងប្រឡូកការងារសិល្បៈជាតារាកំប្លែង និងតារាចម្រៀង។

ដោយឡែកចំពោះកម្មវិធី Miss Fabulous Thailand ឆ្នាំនេះ Maeya បានឈ្នះមកុដឯក ដែលការឈ្នះមួយនេះធ្វើឱ្យផ្ទុះការវែកញែកពេញបណ្ដាញអ៊ីនធឺរណិត។ មតិមួយចំនួនលើកឡើងអំពីរូបសម្រស់របស់នាងថា មិនសក្តិសមជាបេក្ខភាពបវរកញ្ញា។ យ៉ាងណាមិញ ប្រិយមិត្តមួយចំនួនទៀតបានប្រឆាំងពីមតិខាងលើ ដោយពួកគេនាំគ្នាលើកឡើងពីលក្ខន្តិកៈដែលកម្មវិធីកំណត់មកថា រាជិនីសម្រស់នៃការប្រឡង Miss Fabulous Thailand មិនកំណត់សម្រស់ជាត្រីមុខនោះទេ។ ដូច្នេះ ទោះបើសម្រស់របស់នាងបែបណា មិនសំខាន់ឡើយ សំខាន់នាងមានចំណេះដឹង សមត្ថភាព និងគុណសម្បត្តិគ្រប់គ្រាន់ក្នុងការគ្រងមកុដ៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជ័យលាភីលំដាប់រងទី១ និងទី២ MQC2023 ប្រកាសបោះបង់តំណែងព្រមគ្នា
ចុចអាន៖ ស្ទីលផាត់មុខនឹងបង់បិទក្រោមភ្នែករបស់ Jennie ក្លាយជានិន្នាការពេញនិយមលើ TikTok
ចុចអាន៖ គ្រងតំណែង Miss Grand ថៃ មិនទាន់គ្រប់អាណត្តិផង អ៊ីងហ្វា រកចំណូលបានដល់ខ្ទង់លាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ