ជីវិតកម្សាន្ដ
បន្ទាប់ពីបវរកញ្ញា ដេវីណា និង ដាវីកា ឥឡូវលំដាប់រងទី ៣ ប្រកាសលាលែងតំណែងដូចគ្នា
កាន់តែមានភាពរំជើបរំជួលនិងបង្កការភ្ញាក់ផ្អើលទៀតហើយ នៅក្នុងវិស័យប្រឡងបវរកញ្ញាភេទទី ៣ នៅកម្ពុជាឆ្នាំ២០២៣ ខណ:ដែលគិតមកទល់ពេលនេះមានជយលាភីលំដាប់រងចំនួន ៣ រូបហើយ បានប្រកាសលាលែងពីតំណែង។
បញ្ហានេះកំពុងធ្វើឲ្យអ្នកតាមដានវិស័យបវរកញ្ញានៅកម្ពុជា ផ្ទុះការវែកញែកជាបន្តបន្ទាប់ទៅលើស្ថាប័នអ្នករៀបចំកម្មវិធីព្រមទាំងរឿងរ៉ាវចម្រុងចម្រាស់មួយចំនួនទៀត ក្រោយបញ្ចប់ការប្រកួត Miss queen Cambodia 2023 ដែលទើបរកឃើមម្ចាស់ម្កុដកាលពីថ្មីៗកន្លងទៅនេះ។ ទោះបីជាយ៉ាងណាជយលាភីរង ៣ រូប ដែលប្រកាសបោះបង់តំណែងនោះកំពុងទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រ។

ចំពោះបវរកញ្ញាដែលប្រកាសលាលែងតំណែងមុនគេគឺកញ្ញា ដេវីណា ម្ចាស់ពាន Miss queen cambodia 2023 “first runner up” ដែលបានប្រកាសលាលែងពីតំណែងជាផ្លូវការ។ ចំណែកបវរកញ្ញា ដាវីកា ក៏បានប្រកាសជាសាធារណ:លាលែងតំណែងចាប់ពីពេលនេះតទៅហើយ។
ដោយឡែកក្រោយអ្នកទាំង២ខាងលើបានប្រកាសដំណឹងនេះ ស្រាប់តែបវរកញ្ញាលំដាប់រងទី ៣ កញ្ញា ស្លឹក ឈើ ក៏បានប្រកាសនូវដំណឹងបោះបង់តំណែងដូចគ្នា។ ខ្លឹមសារបង្ហោះនោះ ស្លឹកឈើ បាននិយាយថា «នាង ខ្ញុំកញ្ញា ស្លឹកឈើ ម្ចាស់ពាន Miss queen cambodia 2023 ចំណាត់ថ្នាក់ Third runner up បានលាលែងពីតំណែងជាផ្លូវការហើយ។ សូមថ្លែងអំណរ គុណម្តងទៀតដល់បងប្អូនអ្នកគាំទ្រមិត្តភក្តិនិងក្រុមគ្រួសារដែលតែងតែមានការគាំទ្រលើកទឹកចិត្ត»។
ជាការកត់សម្គាល់នាពេលប៉ុន្មានថ្ងៃនេះគឺមានទស្សនិកជនចូលចិត្តតាមដាន និងអ្នកគាំទ្រវិស័យប្រឡងបវរកញ្ញាបង្ហាញការភ្ញាក់ផ្អើលគ្រប់គ្នា ខណ:ត្រឹមតែរយ:ពេល២ឬ៣ថ្ងៃប៉ុណ្ណោះក្រោយបញ្ចប់ការប្រកួតបរវកញ្ញាភេទទី ៣ នៅកម្ពុជា ២០២៣ (Miss queen Cambodia 2023 ) ស្រាប់តែជយលាភីលំដាប់រងទី១ ,លំដាប់រងទី២និងលំដាប់រងទី៣ MQC2023 បានប្រកាសបោះបង់ពីតំណែងដូចគ្នា៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ