ជីវិតកម្សាន្ដ
តម្លៃសំបុត្រទស្សនាការប្រគំតន្ត្រី Blackpink នៅតៃវ៉ាន់ឡើងខ្ពស់កប់ពពក
តម្លៃសំបុត្រចូលទស្សនាការប្រគំតន្ត្រីក្រុមចម្រៀង BLACKPINK នៅកោះតៃវ៉ាន់ត្រូវបានឈ្មួញកណ្ដាលលក់ថ្លៃគុណនឹង៣០ដងជាមួយតម្លៃដើម ធ្វើឱ្យអ្នកគាំទ្រសម្ដែងការមិនពេញចិត្ត និងស្នើសុំក្រសួងវប្បធម៌តៃវ៉ាន់ជួយចាត់វិធានការ។

ប្រភពពី Allkpop បានឱ្យដឹងថា ក្រុមចម្រៀង BLACKPINK នឹងរៀបចំការប្រគំតន្ត្រីទេសចរណ៍ “Born Pink” នៅកោះតៃវ៉ាន់ នាថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈសំបុត្រដែលដាក់លក់នៅលើអនឡាញ បានលក់ដាច់គ្មានសល់ត្រឹមតែប៉ុន្មាននាទី។

ប្រភពដដែលបន្តថា តម្លៃសំបុត្រចូលរួមការប្រគំតន្ត្រី “Born Pink” ជាទូទៅមានតម្លៃចាប់ពី ២៣០០ដុល្លារតៃវ៉ាន់ (ប្រហែល ៧៤.៥៧ដុល្លារអាមេរិក) ដល់ ៨៨០០ដុល្លារតៃវ៉ាន់(ប្រហែល ២៨៥.៣១ដុល្លារអាមេរិក) ។ ប៉ុន្តែក្រោយពីសំបុត្រដើមត្រូវបានលក់អស់ ក្រុមឈ្នួញកណ្ដាលបានយកសំបុត្រនេះទៅលក់បន្តក្នុងតម្លៃខ្ពស់ខ្លាំង ដែលក្នុងមួយសំបុត្រឡើងថ្លៃដល់ទៅ ៤០ម៉ឺនដុល្លារតៃវ៉ាន់ (ប្រហែល ១២.៩៧ពាន់ដុល្លារអាមេរិក) ឯណោះ។ សកម្មភាពនេះធ្វើឱ្យអ្នកអ្នកគាំទ្រមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការលក់តំឡើងថ្លៃខ្ពស់ខ្លាំងពេក។

ដោយសារមានការស្នើសុំពីអ្នកគាំទ្រ ពេលនេះក្រសួងវប្បធម៌តៃវ៉ាន់ បានប្រកាសជួយអន្តរាគមន៍ និងចាត់វិធានការទៅលើឈ្នួញកណ្ដាលទាំងនោះ ប្រឆាំងមិនឱ្យលក់សំបុត្រឡើងថ្លៃបែបនេះឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ BLACKPINK បំបែកឯតទគ្គកម្មពិភពលោក ជាក្រុមនារីមានការគាំទ្រច្រើនជាងគេលើ Spotify
ចុចអាន៖ ស្ទីលផាត់មុខនឹងបង់បិទក្រោមភ្នែករបស់ Jennie ក្លាយជានិន្នាការពេញនិយមលើ TikTok

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?