Connect with us

ជីវិតកម្សាន្ដ

តារារ៉េបល្បីឈ្មោះ អាហ្វ្រិកខាងត្បូង កំពុងច្រៀងសុខៗ ស្រាប់តែដួលស្លាប់លើឆាក

បានផុស

នៅ

តារា​រ៉េប​អាហ្វ្រិក​ខាង​ត្បូង Costa Titch ដែលមានឈ្មោះពិត Constantinos Tsobanoglou បាន​ដួលស្លាប់ភ្លាមៗនៅលើឆាក អំឡុងពេលច្រៀងក្នុងមហោស្រពតន្ត្រី Ultra South Africa កាលពីចុងសប្តាហ៍។​

វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីតារារ៉េបអាយុ២៨ឆ្នាំរូបនេះ ដួលនៅលើឆាក មុនពេលគេទៅលើក។ បន្ទាប់ពីក្រោកឈរ បានមួយភ្លែត គាត់ក៏ដួលម្តងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានព័ត៌មានអំពី​មូលហេតុ​នៃ​ការ​ស្លាប់​នោះ​ទេ។

Tsobanoglou កំពុងបង្កភាពល្បីល្បាញនៅប្រទេសអាហ្រ្វិកខាងត្បូង។ ស្ទីលរ៉េបរបស់គាត់ គឺរួមបញ្ចូលគ្នានូវវប្បធម៌ រចនាប័ទ្ម និងភាសាជនជាតិដើមរបស់អាហ្វ្រិកខាងត្បូង។

Tsobanoglou កើតនៅក្រុង Nelspruit ភាគឦសានប្រទេសអាហ្វ្រិកខាងត្បូង ហើយគាត់ជាអតីតអ្នករាំដ៏ជោគជ័យ មុនពេលក្លាយជាតារារ៉េប។

បទចម្រៀង Big Flexa របស់ Tsobanoglou បានធ្វើឲ្យគាត់មានឈ្មោះបោះសំឡេងនៅទូទាំងទ្វីបអាហ្រ្វិក បន្ទាប់ពីបទនេះផ្ទុះខ្លាំងនៅលើ TikTok៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ 7news

ចុចអាន៖ Kanye West សារភាពថា ញៀនសិច និងចូលចិត្តមើលរឿងអាសអាភាស ក្រោយលែងលះជាមួយភរិយា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម