ជីវិតកម្សាន្ដ
មិនទាន់បង្ហាញមុខ តែឥទ្ធិពលរបស់ V ធ្វើឱ្យទស្សនាវដ្ដី ELLE លក់ដាច់លំដាប់ទីមួយ
មិនទាន់បង្ហាញមុខ ឬបញ្ចេញរូបថតជាផ្លូវការនោះទេ ប៉ុន្តែតារាចម្រៀង V សមាជិកក្រុម BTS បានបង្កើតឥទ្ធិពលខ្លាំងក្លាពាសពេញប្រទេសដែលអាចធ្វើឱ្យអ្នកគាំទ្រកុម្មង់ទិញទស្សនាវដ្ដី ELLE Korea ទុកមុនរាប់ម៉ឺនច្បាប់ រហូតនាំឱ្យទស្សនាវដ្ដីនេះលក់ដាច់បំផុតឈរលំដាប់ទីមួយ នៅកូរ៉េខាងត្បូង។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ទស្សនាវដ្ដី ELLE Korea បានធ្វើការបង្ហោះ Twitter មួយដែលបញ្ជាក់ថា V អាចជាម៉ូដែលសម្រាប់គ្របទស្សនាវដ្ដីរបស់ខ្លួននៅក្នុងខែមេសាខាងមុខ។ នៅលើ Twitter ទស្សនាវដ្ដី ELLE Korea ត្រឹមតែសរសេរស្លាកថា “V is coming” ពុំមានរូបភាពអ្វីទាំងអស់ ហើយបានទម្លាក់តំណភ្ជាប់បញ្ជាទិញជាមុន។ ថ្វីត្បិតគ្មានរូបថតរបស់ V ប៉ុន្តែភ្លាមៗអ្នកគាំទ្របានសម្រុកគ្នាកុម្មង់ជាច្រើនម៉ឺនច្បាប់ ក្នុងរយៈពេលប៉ុន្មានម៉ោង រហូតបង្កើតបានជាប្រវត្តិសាស្ត្រ ក្លាយជាទស្សនាវដ្ដីមានអ្នកកុម្មង់ទុកមុនច្រើនបំផុតមិនធ្លាប់មាននៅកូរ៉េ។
មិនត្រឹមតែនៅកូរ៉េខាងត្បូងនោះទេ ឥទ្ធិពលរបស់ V កំពុងសាយភាយតាមបណ្ដាប្រទេសនានា ដែលអាចនាំឱ្យទស្សនាវដ្ដី ELLE លក់ដាច់បំផុតឈរលំដាប់ទី២ នៅលើពិភពលោកផងដែរ។ ជាមួយគ្នាទស្សនាវដ្ដីបានសរសេរ “#Celineboy” ដែលនាំឱ្យមានការរំពឹងទុកថា V នឹងក្លាយជាទូតសុឆន្ទៈតំណាងម៉ាកប្រណីត CELINE ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Song Hye Kyo និង Song Joong Ki ម្នាក់ណារកចំណូលច្រើនជាងគេ ក្នុងភាពយន្តកំពុងល្បី?
ចុចអាន៖ តម្លៃសំបុត្រទស្សនាការប្រគំតន្ត្រី Blackpink នៅតៃវ៉ាន់ឡើងខ្ពស់កប់ពពក
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក