ជីវិតកម្សាន្ដ
អាយុទើប ១២ឆ្នាំ កូនស្រីពៅ Beckham មានទេពកោសល្យមិនចេះតិច
ដោយសារប្រជាប្រិយភាពរបស់ឪពុកម្ដាយ Harper Seven Beckham កូនស្រីពៅអតីតកីឡាករបាល់ទាត់ David Beckham ត្រូវប្រព័ន្ធផ្សព្វផ្សាយនានាចាប់អារម្មណ៍ខ្លាំងមិនថារូបសម្រស់ ការសិក្សា រួមទាំងទេពកោសល្យរបស់នាង។

ក្នុងវ័យ ១២ឆ្នាំ នាឆ្នាំ២០២៣នេះ Harper Seven Beckham បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រ ជាពិសេសជីវិតប្រណីត និងការសិក្សារបស់នាង។ ក្នុងនាមជាកូនស្រីតែម្នាក់គត់របស់គូស្នេហ៍តារាល្បី David Beckham និង Victoria នាងត្រូវបានចិញ្ចឹមបីបាច់ ព្រមទាំងបង្ហាត់ទេពកោសល្យសិល្បៈជាច្រើនតាំងពីកុមារភាព។

Harper Seven Beckham ជាសិស្សនៅសាលា Italia Conti Academy of Theatre Arts តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ តម្លៃសិក្សានៅទីនោះគឺ ១០២ផោន (ប្រហែល ១២៣ដុល្លារ) ក្នុងមួយម៉ោង។ នៅទីនោះនាងបានរៀនរបាំ លេងតន្ត្រី និងអភិវឌ្ឍទេពកោសល្យសិល្បៈផ្សេងថែមទៀត។

បច្ចុប្បន្ន Harper Seven Beckham ចេះស្ទាត់នូវជំនាញជាច្រើនរួមមាន គូររូប លេងព្យាណូ និងរាំរបាំបាឡេ។ មិនតែប៉ុណ្ណោះ ក្មេងស្រីរូបនេះ ក៏ពូកែក្នុងសកម្មភាពកីឡាជាច្រើនផងដែរដូចជា ជិះស្គី បាល់ទាត់ ជិះសេះ និងក្បាច់គុនយូដូ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ Harper ចេះច្នៃម៉ូដដូចជាម្ដាយរបស់នាងអ៊ីចឹង គ្រាន់តែពេលនេះ នាងមិនទាន់ស្ទាត់ដូចអ្នកអាជីពប៉ុណ្ណោះ។

ដោយសារឥទ្ធិពលរបស់ឪពុកម្ដាយផង និងមានទេពកោសល្យដ៏ប៉ិនប្រសព្វរបស់ខ្លួនឯងផង គេរំពឹងថា ក្នុងពេលអនាគត Harper Seven Beckham ប្រាកដជាលេចធ្លោ និងល្បីឈ្មោះមិនចាញ់ឪពុកម្ដាយរបស់នាងឡើយ៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ នាឡិកាថ្លៃបំផុតរបស់សមាជិកគ្រួសារ David Beckham ទាំង ៥ នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់