Connect with us

ជីវិតកម្សាន្ដ

ព្រឹត្តិការណ៍ V-Active Fun Run លើកទី៣ ប្រារព្ធឡើងក្នុងទីរួមខេត្តកំពង់ធំបញ្ចប់ទៅដោយភាពរីករាយ ក្រោមវត្តមានថ្នាក់ដឹកនាំ និងអ្នកចូលរួមពីគ្រប់ទិសទីយ៉ាងច្រើនកុះករ

បានផុស

នៅ

ព្រឹត្តិការណ៍រត់កម្សាន្ត V-Active Fun Run លើកទី៣ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃអាទិត្យ ទី១២ មីនា ក្នុងទីរួមខេត្តកំពង់ធំ បានទាក់ទាញអ្នកចូលរួមពីគ្រប់ទិសទី​​ជាង២ពាន់​​នាក់ ក្នុងនោះ​ក៏មានវត្តមាន​ដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្នាក់ដឹកនាំនៃក្រុមហ៊ុន វឌ្ឍនៈ គ្រុប សមាជិក សមាជិកានៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងសិល្បៈករ សិល្បការីនីជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

V-Active Fun Run លើកទី៣នេះរៀបចំឡើងដើម្បីប្រារព្ធកម្មវិធីបុណ្យទន្លេលើកទី៧ ក៏ដូចជា​អបអរ​​សាទរការដាក់ឲ្យដំណើរការជាផ្លូវការភេសជ្ជៈ វី-អាកទីវទី៣ គឺ វី-អាកទីវ បៃតង ដោយមានសម្លៀកបំពាក់អាវយឺតពណ៍បៃតងយ៉ាងស្រស់ស្អាត និងមានភាពលេចធ្លោពាសពេញក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្រៅពីការរត់បណ្តាក់ និងដើរកម្សាន្ត ព្រឹត្តការណ៍នេះតែងតែបានផ្សារភ្ជាប់ជាមួយសកម្មភាពបត់បេះដូងរបស់យុទ្ធនាការ BeyondtheGames ដែលអនុញ្ញាតឲ្យអ្នកចូលរួមបានបង្ហាញក្ដីស្រលាញ់ និងការគាំទ្រដល់កីឡាករ កីឡារិនីកម្ពុជាដែលកំពុងត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏ដូចជាបានក្លាយទៅជាកម្មវត្ថុក្នុងការស្វែងរកការបរិច្ចាគថវិកាឧបត្ថម្ភកីឡាករ កីឡាការិនី មាន​ពិការភាព​ ក្នុងនោះ វឌ្ឍនៈ ប្រ៊ូវើរី ក៏ជាដៃគូបរិច្ចាគ ដែលក្នុងមួយបេះដូងមានតម្លៃស្មើ ៥០០រៀល។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានវត្តមានចូលរួមរត់ក្នុងព្រឹត្តការណ៍នេះ​ផងដែរ​បាន​ប្រសាសន៍ថា «ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានភាពរីករាយដែលបានរៀបចំព្រឹត្តការណ៍ V-Active Fun Run  នេះជាថ្មីម្តងទៀតឆ្លើយតបតាមសំណូមពរជាច្រើនពីអ្នកស្រឡាញ់កីឡា និងសុខភាព។ ព្រឹត្តការណ៍នេះក៏ធ្វើឡើងដើម្បីបន្ថែមភាពរីករាយ និងអបអរសាទរពិធីបុណ្យទន្លេជាមួយបងប្អូនខេត្តកំពង់ធំ ស្របជាមួយការដាក់ឲ្យដំណើរការភេសជ្ជៈ វី-អាកទីវ បៃតងរបស់យើងខ្ញុំ។ កីឡានាំមកនូវការជួបជុំ ហើយការនាំយកការជួបជុំ និងភាពរីករាយ គឺជាឆន្ទះរបស់ វឌ្ឍនៈ ប្រ៊ូវើរី ក្នុងនាមជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរសុទ្ធសាធ យើងខ្ញុំពិតជាមានកិត្តិយស និងមោទនភាពដែលបានចូលរួមជាចំណែកមួយ និងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡា ក៏ដូចជាឧបត្ថម្ភព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំសង្ឃឹមថាតាមរយៈបណ្តាញទីផ្សារ និងការផ្សាយរបស់យើង ប្រជាជនកម្ពុជាទាំងអស់គ្នានឹងស្រឡាញ់ចូលចិត្តកីឡា រួបរួមគ្នាលើកទឹកចិត្ត គាំទ្រដល់អត្តពលិករបស់យើង និងចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមទាំងអស់គ្នា។»

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគ​​​លើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ វឌ្ឍនៈ ប្រ៊ូវើរី ក៏ជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជាដែលមានគុណភាពខ្ពស់ និងឈ្នះរង្វាន់ធំៗពីស្ថាប័នអន្តរជាតិជាច្រើន។ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានរួមចំណែកគាំទ្រលើវិស័យជាច្រើនទៀតដូចជា សិល្បៈ វប្បធម៌ សង្គម និងសេដ្ឋកិច្ចដោយទទួលបានលិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានក្លាយជាក្រុមហ៊ុនក្នុងស្រុកគំរូដំបូងគេបង្អស់ស្ម័គ្រចិត្តចូលរួមសហការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានសុរា ដើម្បីតម្លាភាពចំណូលពន្ធអាករជាតិ និងចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការពង្រឹង វប្បធម៌បង់ពន្ធជូនរដ្ឋយ៉ាងសន្ធឹកសន្ធាប់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+៩ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម