ជីវិតកម្សាន្ដ
Bella រកចំណូលចូលខ្ទង់លានឲ្យប្រេនលំដាប់មួយ ក្រោយបង្ហាញខ្លួនមួយភ្លែត
តារាសម្ដែងថៃ Bella Ranee បន្ទាប់ពីចូលរួមកម្មវិធីបង្ហាញម៉ូដ Fendi ក្នុងព្រឹត្តិការណ៍ Women’s Fall/Winter 2023 Show នៅ Milan Fashion Week នៃប្រទេសអ៊ីតាលី នាពេលថ្មីៗនេះនាងរកចំណូលជាង ២៣ លានបាត (៦៦៥,១៦២ដុល្លារ ) ដោយគ្រាន់តែបង្ហោះរូបភាពលើប្រព័ន្ធផ្សព្វផ្សាយ។

នៅក្នុងវេទិកាចុងក្រោយបំផុតរបស់ Launchmetrics ការប្រមូលស្ថិតិនិងការវាស់វែងនៃចលនាម៉ូដនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា Bella Ranee ក្លាយជាអ្នកមានឥទ្ធិពលកំពូលម្នាក់របស់ពិភពលោកក្នុងអំឡុងកម្មវិធី Milan Fashion Week ដោយនាងរកចំណូលបានដល់ទៅ ៦៦៥,១៦២ដុល្លារ ពីការបង្ហោះមាតិកាចំនួន ៧ ។

ជាមួយគ្នានេះដែរអ្នកគាំទ្ររបស់ Bella Ranee បានបញ្ចេញមតិថា នាងអាចរកចំណូលឲ្យប្រេន Fendi ខ្លាំងបែបនេះទៅថ្ងៃមុខតួឯកស្រីក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងឬស្សា” ប្រាកដជាលេចមុខញឹកញាប់ក្នុងកម្មវិធីបង្ហាញម៉ូដលំដាប់ពិភពលោកមិនខាន។ ត្បិតថាកំពុងតែមានរឿងអាស្រូវជាមួយអ្នករួមជំនាន់ក្នុងពិភពសិល្បៈក្ដី តែបញ្ហាទាំងនោះមិនបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាងសូម្បីតែបន្តិចណា ហើយមានតែប្រេនធំៗក្នុងស្រុក និងក្រៅប្រទេសចង់បាន Bella ជាទូសុឆន្ទៈប៉ុណ្ណោះ។
ទៅះយ៉ាងណា កាលពី៣ខែមុន Bella ក៏ត្រូវបានផ្ដល់កិត្តិយសតំណាងម៉ាកយីហោល្បីមួយ ដោយអញ្ជើញចូលរួមដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តដ៏ល្បី RED SEA INTERNATIONAL FILM FESTIVAL 2022 (Red Sea Film) នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីដ ខណៈមហាជនជាច្រើនលាន់មាត់សរសើរសម្រស់នាងយ៉ាងច្រើនផងដែរ៕







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ