ជីវិតកម្សាន្ដ
Lisa បំបែកកំណត់ត្រាជាតារាអាស៊ី មានអ្នកតាមដានច្រើនជាងគេនៅលើ Instagram
ក្រុម Blackpink ដែលជាក្រុមចម្រៀងនារីដ៏ពេញនិយមរបស់កូរ៉េខាងត្បូង បានបង្កើតប្រវត្តិសាស្ត្រម្តងទៀតជាមួយនឹងសមាជិក Lisa ដែលឥឡូវនេះមានអ្នកតាមដាន ៩០ លាននាក់នៅលើ Instagram ដោយនាងបំបែកឯកទកម្មតារាល្បីប្រចាំទ្វីបអាស៊ីដែលមានអ្នកតាមដានច្រើនជាងគេរយៈពេលខ្លីបំផុត ។

ភាពជោគជ័យរបស់ Lisa នៅលើ Instagram គឺគួរឱ្យចាប់អារម្មណ៍ជាពិសេសដោយសារតែលក្ខណៈប្រកួតប្រជែងរបស់តារាល្បីៗនៅលើវេទិកាមួយនេះដោយមានអ្នកតាមដាន ៩០ លាននាក់ដែលគឺជាសក្ខីភាពនៃប្រជាប្រិយភាពរបស់ Lisa និងឥទ្ធិពលនាងមានលើពិភព K-Pop ។ ជាមួយនឹងទេពកោសល្យពិសេសរបស់នាង និងភាពទាក់ទាញដែលមិនអាចប្រកែកបាន ។

ទន្ទឹមនឹងនេះ Lisa ជាប់ចំណាត់ថ្នាក់លេខ ១ តារាថៃ-កូរ៉េខាងត្បូង មានអ្នកតាមដានសរុប ៩០ លាន នាក់ ជាប់ចំណាត់ថ្នាក់លេខ ៣ នៅអាស៊ី ចំណាត់ថ្នាក់ទី ១៤ ក្នុងចំណោមសិល្បករស្រីទូទាំងពិភពលោក និងជាប់ចំណាត់ថ្នាក់ទី៣៨ក្នុងចំណោមសិល្បករនៅទូទាំងពិភពលោកដោយមិនបែងចែកប្រុស-ស្រី ។

យ៉ាងណាមិញ Lisa បានបើកគណនី Instagram ផ្ទាល់ខ្លួនរបស់នាងក្នុងខែ មិថុនា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះក្នុងរយៈពេល ៤ ឆ្នាំ ៨ ខែ ដើម្បីបំបែកកំណត់ត្រាមួយនេះ ដោយនាងចែករំលែកយ៉ាងសកម្មនូវតន្ត្រីរបស់នាងប្រចាំថ្ងៃ និងនៅពីក្រោយវីដេអូ រូបថត និងច្រើនទៀតនៅលើគណនីរបស់នាង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Michelle Yeoh ក្លាយជាស្ត្រីអាស៊ីដំបូងគេប្រចាំប្រវត្តិសាស្ត្រ ដែលឈ្នះពានរង្វាន់ Oscars

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច