Connect with us

ជីវិតកម្សាន្ដ

ឆ្លងកាត់ឧបសគ្គច្រើន កញ្ញា ម៉ៃយ៉ា នៅតែបន្តខំប្រឹង ដើម្បីឈោងចាប់ក្ដីស្រមៃលើឆាកអន្តរជាតិ

បានផុស

នៅ

ដូច​ដែល​មហាជន​បាន​ដឹង​ហើយ​ថា ម្ចាស់​មកុដ MQC 2023 (Miss Queen Cambodia2023 ) កញ្ញា ម៉ៃយ៉ា ថ្មីៗ​នេះ នាង​ទើប​តែ​ទទួល​បាន​ជយលាភី​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​ភេទ​ទី ៣ ខាង​លើ។ ព្រម​គ្នា នៃ​ការ​ឈ្នះ​មកុដ​នេះ​ដែរ កញ្ញា ម៉ៃយ៉ា ក៏​ទទួល​បាន​ការ​ចូលរួម​អបអរសាទរ និង មួយ​ចំនួន​ទៀត​ផ្ទុះ​ការ​រិះគន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​មតិ​រិះគន់​ពី​សំណាក់​អ្នកគាំទ្រ​ខ្លះ​បាន​និយាយ​ថា ម៉ៃយ៉ា មិន​សក្ដិសម​ទទួល​បាន​តំណែង​ធំ​នេះ​ទេ ព្រោះ​គេ​យល់​ឃើញ​ថា នាង​នៅ​មាន​ចំណុច​ខ្វះខាត​ដូចជា ស្ទើរ​កម្ពស់ មិនសូវ​ស្អាត ឬ​មិន​សូវ​ចេះ​ភាសា​ជាដើម។ ជា​ការ​ពិត បើ​កត់សម្គាល់​ចំពោះ​ម្ចាស់​មកុដ​បវរកញ្ញា​ភេទ​ទី ៣ កញ្ញា ម៉ៃយ៉ា ប្រហែល​ជា​ស្ទើរ​កម្រិត​ភាសា​និយាយ​អង់គ្លេស ក្រោយ​នាង​ឆ្លើយ​សំណួរ​វគ្គ​ចុង​ក្រោយ​ជា​ភាសា​ខ្មែរ។

ឆ្លើយតប​ការ​រិះគន់​មួយ​ចំនួន​របស់​អ្នកគាំទ្រ បវរកញ្ញា ម៉ៃយ៉ា បាន​និយាយ​ថា នាង​មិន​ខឹង​ចំពោះ​អ្នក​មួយ​ចំនួន​ដែល​មិន​ពេញចិត្ត​ចំពោះ​តំណែង​របស់​នាង​ទេ តែ​នេះ​ជា​អ្វី​ដែល​នាង​ខិតខំ​ប្រឹងប្រែង ក្រោម​ការ​តាមដាន​គ្រប់​ជំហាន​របស់​គណៈកម្មការ។ នាង​បញ្ជាក់​ថា រយៈពេល ៣ ឆ្នាំ កន្លង​មក​នេះ ពេលនេះ​ក្ដី​ស្រមៃ​របស់​នាង​បាន​ក្លាយ​ជា​ការ​ពិត​ហើយ ក្នុង​ការ​ប្រឡង Miss Queen Cambodia 2023។

ម៉ៃ​យ៉ា បន្ត​ទៀត​ថា នាង​បាន​ខំប្រឹង​តស៊ូ​ជាមួយ​ការងារ​ថ្មីៗ​ដែល​ជា​វិញ្ញាសា​គេ​ដាក់​ឲ្យ​ដោយ​ប្រើ​ពេល​វេលា​ពីរ​ខែ​ទើប​មាន​ឱកាស​ឈ្នះ​បែបនេះ។ នាង​ថា ជ័យជំនះ​កើត​ចេញ​ពី​ការ​ខិតខំ ហើយ​ក៏​មាន​អត្តចរិត​ល្អ តួនាទី​ការងារ​បំពេញ​ឲ្យ​ល្អ នោះ​ជា​អ្វី​ដែល​ចង់បាន។ ដូច្នេះ​នាង​នឹង​ព្យាយាម​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ឲ្យ​បាន​ល្អ​បន្ត​ទៀត ដើម្បី​ឱកាស​ចូល​ទៅ​កាន់​ការងារ​លំដាប់​ពិភពលោក ព្រោះ​នោះ​ជា​អ្វី​ដែល​នាង​បាន​ប៉ង​យូរ​មក​ហើយ ដោយសារ​ចង់​ប្រើ​សំឡេង និង​សមត្ថភាព​កូនខ្មែរ​ឲ្យ​ពិភពលោក​បាន​ឃើញ ដើម្បី​មុខមាត់​ជាតិ​យើង នេះ​ជា​ទិសដៅ​ដែល​នាង​ចង់បាន​បន្ថែម​ទៀត។

បន្ថែម​ពី​នេះ​ដែរ កញ្ញា ម៉ៃយ៉ា ក៏បាន​ផ្ដាំផ្ញើ​ដល់​អ្នក​ចង់​ប្រឡង​វិស័យ​បវរកញ្ញា​ដូច​នាង ត្រូវ​តែ​តស៊ូ ហើយ​ជម្នះ​គ្រប់​ឧបសគ្គ គ្មាន​ភាព​ជោគជ័យ​ណា​បាន​មក​ដោយ​ស្រួល​នោះ​ឡើយ។ រីឯ​ការ​និយាយ​ភាសា គឺ​នាង​ថា​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស និង​ចិន ហើយ​កំពុង​ដាក់​ផែនការ​រៀន​ភាសា​ថៃ ដើម្បី​ទុក​ប្រើប្រាស់​ពេល​ប្រឡង​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ ២០២៤ ខាងមុខ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម